About Me

header ads

សម្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ក្រោយពីរូបគេជិះកង់ធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃ

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានជិះ កង់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿងពីនារីរងគ្រោះម្នាក់កាលពីយប់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខាងមុខ វត្តស្ទឹងមានជ័យ បានហើយរត់គេចខ្លួនបាត់នោះ។ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ខាងលើនេះដែរបានធ្វើឡើង កាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹក ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ភូមិមានទ័យ១ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ ទៀន វិសាល ហៅ អាចាស់ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមាន ជ័យ។មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បុរសជាជនសង្ស័យ បានជិះកង់មួយគ្រឿងតែម្នាក់ឯង ទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក oppo  ពីនារីម្នាក់ ដែលកំពុងតែឈរនិយាយនីៅខាង មុខវត្តស្ទឹងមានជ័យ។តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពី នារីរងគ្រោះបានហើយ បុរសជាជនសង្ស័យក៏បានជិះកង់គេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះក៏បានមក ដាក់ ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ រហូតមកដល់ពេលនេះទើបឈានទៅដល់ការចាប់ឃាត់ខ្លួនបានតែម្តង ចំណែកឯទូរស័ព្ទត្រូវបានគេយកទៅបញ្ចាំបានលុយចំនួន ៦០ដុល្លារយកទៅស៊ីចាយអស់គ្មានសល់។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យជាចោរឆក់ទូរសព្ទ័ដៃម្នាក់ខាងលើ ក៏បាននាំខ្លួនមកធ្វើការសាកសួរ និង កំណត់ហេតុនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។