About Me

header ads

ស្នាដៃសិល្បៈគំនូរលើជញ្ជាំងរបស់កូនខ្មែរមួយរូប ជាប់ជ័យលាភីចំណាតថ្នាក់លេខ១ ក្នុងការប្រកួតស្នាដៃសិល្ប:របស់វិចិត្រសាលក្បាច់ប្រចាំឆ្នាំ២០១៩

ស្នាដៃសិល្បៈគំនូរលើជញ្ជាំងរបស់កូនខ្មែរមួយរូប ត្រូវបានទទួលស្គាល់ជាស្នាដៃជ័យលាភីចំណាតថ្នាក់លេខ១ ពោរពេញដោយអត្ថន័យ ក្នុងការប្រកួតស្នាដៃសិល្ប:របស់វិចិត្រសាលក្បាច់ប្រចាំឆ្នាំ២០១៩។ ស្នាដៃនោះមានឈ្មោះថា «អ្នកចម្បាំង»។​ គំនូរលើជញ្ជាំងនោះ បានរំលេចអោយឃើញពីតួអង្គសត្វពាក់កណ្តាលមនុស្សពាក់កណ្តាលដែលជាអ្នកចម្បាំងមួយរូប ហ៊ានប្តូរផ្តាច់ លះបង់ជីវិតដើម្បីការពារទឹកដី និង ប្រជារាស្រ្តរបស់ខ្លួន។ ហេតុដូច្នោះហើយ លោហិតដែលស្រោបលើតួអង្គនោះប្រៀបដូចជាមាសដ៏សែនមានតម្លៃ។ នេះបើតាមការរៀបរាប់ពីម្ចាស់ស្នាដៃ លោក យាន សុខហេង។



ក្រោយពីទទួលបានជោគជ័យចំពោះស្នាដៃនេះ លោក យាន សុខហេង បង្ហាញក្តីរំពឹងថា លោកមានគម្រោងនឹងដាក់តាំងបង្ហាញស្នាដៃជាច្រើនផ្សេងទៀតរបស់លោកនៅឆ្នាំក្រោយនេះ ដែលជាក្តីស្រមៃនិងចំណង់ចំណូលចិត្តរបស់លោក។ ក្រៅអំពីស្នាដៃគំនូរអ្នកចម្បាំងនេះ លោក យាង សុខហេង នៅមានស្នាដៃគំនូរដ៏គួរអោយចាប់អារម្មណ៍ជាច្រើនទៀត ដែលមហាជនអាចបានឃើញនៅលើជញ្ជាំងក្នុងវិចិត្រសាលក្បាច់ និងនៅតាមបណ្តាហាងកាហ្វេ ភោជនីយដ្ឋាន អគារផ្សេងៗ ដែលអាចសម្គាល់បានតាមរយៈស្នាដៃគំនូរដែលមានរូបមនុស្សពាក់កណ្តាលសត្វពាក់កណ្តាល ជាអត្តសញ្ញាណចងចាំដ៏ប្លែករបស់លោក៕