About Me

header ads

ឆាកប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើង២ក្រុមបង្កការភ្ញាក់ផ្អើលតាមដងផ្លូវដាធារណៈ

ភ្នំពេញ៖ ក្រុមក្មេងទំនើង២ក្រុមមានគ្នាប្រម៉ាណជា២០នាក់ជិះម៉ូតូកាន់ដំបងនិងខ្សែក្រវ៉ាត់ដេញវាយកាប់ចាក់គ្នាតាមដងផ្លូវសាធារយ៉ាងអាណាធិបតេយ្យបងការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះសុរាម្រិតនៅចំណុចរង្វង់មូលវិមានឯករាជស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ ភាគីម្ខាងមានគ្នាចំនួន៧នាក់បានអះអាងថាខ្លួនឯងត្រូវគេដេញវាយទី១មានឈ្មោះកាន់ពុងភេទប្រុសអាយុ១៩ឆ្នាំមានមុខរបរលក់ដូស្នាក់នៅមិនពិតប្រាកដទី២មានឈ្មោះសុ វណ្ណ ជ័យរិទ្ធី ភេទប្រុសអាយុ១៥ឆ្នាំមានមុខរបរលក់ដូរ ភេទប្រុស អាយុ១៥ឆ្នាំស្នាក់នៅខណ្ឌសែនសុខ ទី៣មានឈ្មោះ ហុឺន សុវណ្ណរ៉ា ភេទប្រុស អាយុ១៤ឆ្នាំមានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដទី៤មានឈ្មោះឃឿងដែតភេទស្រីអាយុ១៧ឆ្នាំស្នាក់នៅលូ៥សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យទី៥មានឈ្មោះ ឡនស្រីនិចភេទស្រីអាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ53 ខណ្ឌសែនសុខ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ចំណែកភាគីម្ខាងទៀតអះអាងថាខ្លួនមានតែ២នាក់មិត្តភ័ក្រមានឈ្មោះអារត្ន័ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីខាងភាគីដែលអះអាងថាខ្លួនជនមានគ្នា៧នាក់បានអោយដឹងថាមុនពេលកើតហេតុគឺខ្លួនមានគ្នា៧នាក់ក្នុងនោះស្រី៤នាក់នឹងប្រុស៣នាក់ជិះម៉ូតូ3គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅសេរី2020ពាក់ស្លាកលេខភ្នំពេញ1CL-1908នឹងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ125សេរី2019ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HZ-2841រីឯមួយគ្រឿងមិនចាំម៉ាកបាននាំគ្នាជិះទៅញ្ញាំអីនៅមជ្ឃមណ្ឌលកោះពេជ្រ រួចហើយក៏បបួលគ្នាជិះចេញពីកោះពេជបំណងជិះម៉ូតូត្រឡប់ទៅផ្ទះធ្វើដំណើរមកតាមបណ្តោយផ្លូវសុរាម្រិតក្នុងទិសដៅពីកើតទៅលិចខណពេលដែលមកដល់ចំណុចកើតហេតុបានពាក់កណ្តាលផ្លូវក៏ស្រាប់តែលេចមុខខាងភាគីបង្កម្ខាងទៀតមានគ្នាជាង១០នាក់ជិះម៉ូតូ៥គ្រឿងប៉ុន្តែចាំបានតែម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅសេរី2015ពាក់ស្លាកលេខភ្នំពេញ1AS-6349នឹងអ្នកផ្សេងទៀតមិនចាំម៉ាកបានដកខ្សែក្រវ៉ាតនឹងដុំថ្មដេញវាយរហូតដល់ខ្លួនភ័យពេកក៏រត់ទៅអោយគេជួយតែម្តងភ្លាមៗនោះដែលសមត្ថកិច្ចក៏បានមកដល់ជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។

បើតាមប្រភពព័ត៌មានដ៏ដែលបានអោយដឹងថាមុនពេលកើតគឺខ្លួនជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅសេរី2015ពាក់ស្លាកលេខភ្នំពេញ1AS-6349ជិះគ្នា២នាក់មិត្តភ័ក្របំណងទៅញ្ញាំបាយខណពេលធ្វើដំណើរតាមផ្លូវក៏មានយុវជនក្មេងទំនើងមួយក្រុមដែលសមត្ថកិច្ចឃាត់បានធ្វើការដេញវាយខ្លួនរហូតដល់ខ្លួនភ័យពេកក៏ជិះទៅរកខាងកងអង្គរក័្សដែលនៅផ្លូវសុរាម្រិតកែងផ្លូវព្រះនរោត្តមចំណុចរង្វង់មូលវិមានឯករាជជួយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាងជាបណ្តោះអាសន្នរងចាំព្រឹកស្អែកទើបដោះស្រាយជាបន្ត៕