About Me

header ads

កសិករសប្បាយរីករាយក្នុងការប្រមូលផលត្រប់វែង

( ត្បូងឃ្មុំ ):កសិកររស់នៅតាមដងទន្លេ​មេគង្គ ក្នុងឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពង់តែសប្បាយរីករាយក្នុការប្រមូលផលផ្លែត្រប់វែងរបស់គាត់ ដោយសារតែផ្លែត្រប់វែងឆ្នាំនេះមានតម្លៃទីផ្សារល្អ ទោះជាឆ្នាំនេះកសិករបាននាំគ្នាដាំត្រប់វែងនេះជាច្រើនគ្រួសារយ៉ាងណាក៏ដោយ ។

បងស្រី ទូច សុភាព ហៅស្រី ជាកសិករដាំត្រប់វែងម្នាក់នៅក្នុងភូមិភូមិជីរោលើ ឃុំជីរោទី ១ បានអោយដឹងថា គាត់ដាំត្រប់វែងនេះជាច្រើនឆ្នាំមកហើយ នៅលើផ្ទៃដីប្រហែលជា ២០ អាគាត់ប្រមូលផលក្នុង ១ ឆ្នាំបានជាង ៤ លានរៀល ។

បងស្រីបន្ថែមថា បន្លែត្រប់នេះងាយស្រួលក្នុងការលក់ដោយមានម៉ូយមកថ្លឹងដល់ចំការតែម្តង តម្លៃពី ១.៥០០ ៛/Kg ទៅ ២.០០០ ៛/Kg ហើយម៉ូយដឹកយកទៅលក់បន្តនៅផ្សារសួងក្នុងខេត្តត្បូងឃ្មុំ ផ្សារបឹងកុកខេត្តកំពង់ចាម និងរាជធានីភ្នំពេញផងដែរ ។

បងស្រីអោយដឹងទៀតថា ការដាំត្រប់នេះដើម្បីទទួលបានទិន្នផលខ្ពស់ គឺយើងត្រូវការជ្រើសរើសពូជ ណាដែលល្អមិនយកគ្រាប់ខ្ចីពេកមកបណ្តុះនោះទេ ឬក៏ទុំពេកមកបណ្ដុះនោះដែរព្រោះត្រប់អាចក្លាយទៅជាត្រប់ផ្សេងៗ ដូចជាក្លាយជាត្រប់ខាជាដើម ។ បន្ទាប់មកត្រូវជ្រើសរើសកូនដែលថ្លោសល្អៗមកដាំ ហើយមុនដាំត្រូវភ្ជួរដី ២ ទៅ ៣ ដង និងហាលចោលកន្លះខែសិន ទើបរាស់ឱ្យស្អាត ហេីយកាប់រណ្តៅដាំដោយដាក់ជីលាមកគោទ្រាប់បាតរណ្ដៅ ។

ហើយការថែទាំ គឺស្រោចទឹក ជ្រុំគល់ ដកស្មៅតាមគុល និងក្តិចស្លឹកចាស់ៗចោលជាប្រចាំ ប្រសិនជាយើងថែទាំងបានល្អ រយៈពេលពី ១ ខែកន្លះទៅ ២ ខែ គឺអាចប្រមូលផលបានហើយ ៕