About Me

header ads

ស្រ្តីម្នាក់ខ្ចីម៉ូតូគេជិះស្រាប់តែត្រូវចោរប្រដាប់អាវុធ១ក្រុមភ្ជង់ប្លន់យកទៅបាត់ទាំងព្រឹក

ភ្នំពេញ៖ ស្ត្រីម្នាក់បានខ្ចីម៉ូតូ១គ្រឿងពីអ្នកជិតខាងជិះទៅយកកូនសោរពីប្ដី ហើយពេលយកយកបានហើយបានជិះត្រឡប់មកផ្ទះវិញស្រាប់តែត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា៤នាក់កៀរឲ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់គម្រាមបាញ់សម្លាប់ប្លន់យកម៉ូតូគ្រឿងអលង្ការ និងទូរស័ព្ទ បានសម្រេចរួចជិះគេចខ្លួនទៅបាត់ស្រមោល។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ ខាងក្រោយវត្តតាំងកសាងខាងត្បូង ខាងលិចប៉ុស្តិ៍កាកាប២ ប្រមាណជា២០០ម៉ែត្រ ក្នុងភូមិព្រៃសាលា  សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះខាងលើនោះឈ្មោះ សៀក ផាត អាយុ៤២ឆ្នាំ មានប្តី ឈ្មោះ យ៉ុន បេ អាយុ៤៧ឆ្នាំ មុខរបរ លក់ទឹកកក មានកូនស្រី២នាក់ និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-7791 ដែលគាត់បានខ្ចីពីអ្នកជិតខាងម្នាក់ ឈ្មោះ សុខ សៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើត ភូមិព្រែកទ័ព ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ក្រៅពីម៉ូតូចោរបានដោះយកខ្សែកប្លាទីទម្ងន់៣,៥ជី និងទូរស័ព្ទចុចពិលមួយគ្រឿងទៀត។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានចាក់សោរបន្ទប់ដាក់ម៉ូតូរួចហើយច្រឡំយកកូនសោរតាមខ្លួននិងបានចេញទៅលក់ទឹកកកនៅឯខាងសង្កាត់ក្រាំងធ្នង់បាត់។ចំណែកគាត់ក្រោយពេលភ្ញាក់ពីដំណេករកសោរចាក់បើកទ្វារបន្ទប់យកម៉ូតូជិះមិនបានគាត់ក៏បានខ្ចីម៉ូតូពីបុរសខាងលើដែលស្នាក់នៅទល់មុខផ្ទះគាត់ ជិះទៅតាមយកកូនសោពីប្តីនៅកន្លែងលក់ទឹកកកសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប្រភពដដែលបានបន្តទៀតថា  លុះពេលយកបានជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវក្រុមចោរប្លន់មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង តាមកៀរស្ទាក់ឲ្យឈប់រួច ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ និងដោះយកដោះយកខ្សែកព្រមទាំងទូរស័ព្ទដៃ បន្ទាប់មកបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ក្រោយពេលកើតហេតុគាត់បានទៅដាក់ពាក្យប្ដឹងសុំឲ្យកម្លាំងនគរបាលប៉ុស្តិ៍កាកាប់ទី២ ជួយអន្តរាគមន៍៕