About Me

header ads

ម៉ូតូហុងដាស្តុបពីបើកបុកម៉ូតូកង់បីពីក្រោយរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ នារីម្នាក់បានត្រូវរងរបួសបែកមុខមាត់ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំពីក្រោយម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤៥នាទីយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ១៣០នៅចំណុចមាត់ទន្លេស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល1ខណ្ឌដូនពេញ។ តាមសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ
1HZ-6296បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូងខណពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែអកហ្សើចាប់ហ្វ្រាំងមិនទាន់ដោយសារតែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបើកបរស្របទិសដៅគ្នាហើយគេចពីគេទើបបណ្តាលឲ្យបុកពីក្រោយពេញទំហឹងដួលសម្លប់បែកមុខមាត់ចំណែកឯម៉ូតូជនរងគ្រោះរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខនឹងបែកចង្កៀងរីឯម៉ូតូកង់បីឥណ្ឌាបានរេចង្កូតទៅបុកនឹងទ្វាស័ង្កសីបណ្តាលអោយកំពិតខូចខាតភ្លាមៗនោះខាងភាគីម៉ូតូកង់បីបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តងមួយសន្ទុះក្រោយមករថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តា១យកទៅរក្សាទុករង់ចាំសាច់ញៀតមកទទួលយកផងដែរ៕