About Me

header ads

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាដ៏ចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចិរភាព

កំពង់ចាម : វិស័យសុខាភិបាលត្រូវបានរីកដុះដាលតាំងពីទីក្រុង  ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ពីព្រោះរាជរដ្ឋាភិបាលបានចាត់ទុកថា  សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាដ៏ចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស  វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចិរភាព។ នេះជា ការ ថ្លែង របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ  ក្នុង ពិធី បិទ បញ្ចប់ គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយជំងឺ ភ្នែក  ឡើងបាយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន  នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩  ។  ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បាន ថ្លែង ដែរ ថា  ជំងឺភ្នែកជាជំងឺមួយដែលត្រូវការសង្គ្រោះបន្ទាន់ ពីព្រោះយើងត្រូវធ្វើការគ្រប់ម៉ោងជាមួយនឹងភ្នែក ដូចនេះ ភ្នែកគឺជាសរីរាង្គមួយដ៏ចាំបាច់បំផុតត្រូវមានការថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ពីព្រោះសុខភាពភ្នែកវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ 

ដោយឈរលើស្មារតី  កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងកម្ពុជា  និងចិន ក្នុងការពិនិត្យ  និងព្យាបាលជំងឺភ្នែកឡើងបាយ  ជូនប្រជាជនកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេស  និងប្រជាជនយើងទាំងពីរ ដែលត្រូវបានកកើតជាយូរលង់ណាស់មកហើយ  និងត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងឈានទៅសម្រេចបានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាលក្ខណៈយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌសន្តិសុខតំបន់ និងពិភពលោក។ មកទល់ពេលនេះ សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងជាដៃគូអភិវឌ្ឍសហប្រតិបត្តិការរវាងរដ្ឋ  និងរដ្ឋលើវិស័យនានាជាច្រើន រួមមានវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី សិក្សាអប់រំ សុខាភិបាល ទេសចរណ៍ ទូរគមនាគមន៍  អាកាសចរណ៍ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ផង ដែរ ។

ជាមួយគ្នា នោះ  ឯកឧត្តម សាស្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បាន ឲ្យដឹង ថា  ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម  បានចុះប្រមូលអ្នកជំងឺ និងករណីសង្ស័យនៅតាមមូលដ្ឋាននៅទូទាំងខេត្តកំពង់ចាម  ឱ្យមកទទួលសេវា ពិនិត្យ ព្យាបាល ជំងឺ ភ្នែក ឡើង បាយ  នៅមន្ទីរពេទ្យខេត្ត ដែលបានផ្តល់ជូនម្តងក្នុងមួយខែរហូតមកដល់ពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ នេះ  ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តក្វាងស៊ីសហការជាមួយក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានផ្តល់ការពិនិត្យករណីសង្ស័យនិងអ្នកជំងឺមានបញ្ហាផ្នែកផ្សេងៗបានចំនួនជាង ១៣០០០ នាក់ ដែលក្នុងនោះបានទទួលការវះកាត់ ភ្នែក ឡើងបាយដោយឥតគិតថ្លៃ បានចំនួនជាង ៦០០០ នាក់  ផង ដែរ  ៕