About Me

header ads

ឪពុករើសដុំថ្មគប់កូនបែរជាត្រូវសិស្សសាលាម្នាក់បែកក្បាល

ភ្នំពេញ៖ បុរសម្នាក់ខឹងកូនប្រុសមិនជួយធ្វើការហើយពេលប្រដៅតមាត់ទៀតក៏បានរើសដុំថ្មគប់កូនប្រុសប៉ុន្តែអត់ត្រូវកូនខ្លួនឯង ហើយបែរទៅត្រូវក្មេងប្រុសសិស្សសាលាម្នាក់ដែលកំពុងជិះកង់ក្បែរនោះបណ្ដាលឲ្យរងរបួសបែកក្បាលយ៉ាងដំណំ បន្ទាប់មកនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ចុះទៅចាប់ខ្លួនបុរសនោះនាទៅចាត់ការតាមច្បាប់ភ្លាមៗដែរហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យខាងលើឈ្មោះឈួន សុវណ្ណហៅចក់អាយុ៥០ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយនគរបាលដកហូតបានដុំថ្ម១ដុំ។ចំណែកជនរងគ្រោះឈ្មោះឆុង វិច្ឆិកា ភេទប្រុស អាយុ៩ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុង
ភូមិជាមួយគ្នារងរបួសបែកថ្ងាស់ខាងឆ្វេង និងត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យគុន្ឋបុប្ផា។

តាមប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានខឹងនិងកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះឈួន រាជ្យភេទប្រុសអាយុ២៧ឆ្នាំខ្ជិលមិនជួយធ្វើការហើយបានតមាត់ជាមួយទើបខឹងយកដុំថ្មគប់ ។ប៉ន្តែអត់ត្រូវហើយបែរ ជាត្រូវក្មេងប្រុសរងគ្រោះដែលកំពុងជិះកង់បណ្ដាលឲ្យរងរបួសបែកថ្ងាស បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ម្កាក់ចុះទៅឃាត់ខ្លួននាំយកទៅសាកសួរនិងចាត់ការតាមច្បាប់។ពេលនោះសង្ស័យបានសារភាពថាខ្លួនខឹងកូនប្រុសមិនជួយធ្វើការហើយពេលស្តីប្រដៅមិនស្ដាប់រួចតមាត់ទើបខឹងក៏រើសដុំថ្ម១ដុំគប់តែបែរជាត្រូវក្មេងប្រុសខាងលើទៅវិញ៕