About Me

header ads

មន្រ្ដីនគរបាលវរៈការពារព្រំដែនគោកលេខ៨២៥ កាប់សម្លាប់ប្រពន្ធ រួចគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ នាវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយជនសង្ស័យឃាតក(ប្ដី) ជាមន្ត្រីនគរបាលវរៈការពារព្រំដែនគោកលេខ ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រើកាំបិតភ្កាក់កាប់សម្លាប់ស្ត្រីជាប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនដោយសុវត្ថិភាព ។

ករណីខាងលើបានកើតឡើង នៅផ្ទះក្រោយទីបញ្ជាការវរៈការពារព្រំដែនគោកលេខ ៨២៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឆន ជីវ័ន្ត អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ចំណែកជនសង្ស័យជាឃាតកឈ្មោះ អ៉ឹម ផល្លី (ហៅតឿ) បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុខាងលើ ។

ករណីឃាតកម្មប្ដីកាប់សម្លាប់ប្រពន្ធខាងលើ ស្ថិតក្នុងការស្រាវជ្រាវខណៈជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ ។ សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ កំពុងមមាញឹកដើម្បីតាមចាប់ខ្លួនដើម្បីយកមកផ្ដន់ទាទោសតាមផ្លូវច្បាប់ ប្រភពព័ត៌មានពីនគរបាលស្រុកវាលវែង ៕