About Me

header ads

សត្វជ្រូកដឹកមកពីប្រទេសថៃនាំចូលមកក្នុងទឹកដីកម្ពុជានឹងបន្តនាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វារ ព្រែកចាកនោះ ត្រូវបានងាប់ជាបន្តបន្ទាប់

ខេត្តកំពត៖ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩នេះ បើយោងតាមការរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឬស្សីស្រុក បានឲ្យដឹងថា ជ្រូកដែលដែលនាំចូលពីប្រទេសថៃដឹកមកស្តុកទុក នៅឯចំណុច ឃុំឬស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានងាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។
ហើយខាងក្រុមហ៊ុនក៍បាន ដឹកបន្តយកទៅលក់ នៅប្រទេសវៀតណាមបន្តទៀត ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាចកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការទទួលទាន សាច់ជ្រូកដោយសារតែ អ្នកលក់សាច់ជ្រូក នៅផ្សារកំពង់ត្រាច អ្នកខ្លះបានទៅទិញជ្រូក មកពីក្រុមហ៊ុន ដឹកជញ្ជូនជ្រូក ពីប្រទេសថៃមកកម្ពុជា ដឹកពីកម្ពុជា យកទៅប្រទេសវៀតណាមវិញ។




ប្រជាពលរដ្ឋ បាននាំគ្នាលើកឡើងថា បើអ្នកកាប់ជ្រូកនៅក្នុងស្រុក កំពង់ត្រាច នៅតែបន្តលួចទិញជ្រូកងាប់ ពីក្រុមហ៊ុន ដឹកជញ្ជូនជ្រូក ពីប្រទេសថៃ នាំចូលមកកម្ពុជា ហើយចេញពីកម្ពុជាឆ្ពោះ ទៅប្រទេស វៀតណាមវិញនោះអាចនឹងរងប៉ះពាល់ដល់អ្នកហូបនៅក្នុងស្រុកនេះផ្ទាល់ផងដែរ។​ លោកប្រធាន ការិយាល័យពេទ្យសត្វ ស្រុកកំពង់ត្រាច លោក ឧត្តម បានឲ្យដឹងថា ជ្រូកដែលដឹកមកស្តុកទុក នៅឃុំឬស្សីស្រុក ខាងលិចនេះ ជារបស់ក្រុមហ៊ុន ហើយជ្រូកនោះបានដឹកមកពីប្រទេសថៃឆ្លងកាត់ ចូលមកប្រទេសកម្ពុជា និង ដឹកបន្តយកទៅលក់នៅឯប្រទេសវៀតណាម ចេញតាម ច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបន្តទៀតថា សព្វថ្ងៃនេះ មានជ្រូកងាប់ ជាបន្ត បន្ទាប់ មិនដឹងមូលហេតុងាប់ដោយសារអ្វីនោះទេប្រហែលក្តៅពេក ឬមួយក៏អត់ចំណីក៏មិនដឹងនោះដែរ។




បើតាមសេចក្តីរាយការណ៍ ពីក្រុមការងារអ្នកយកព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងប្រមាណ ០៨ និង ៤០ នាទី លោក ម៉េង សន្តិភាព ប្រធានពេទ្យសត្វខេត្តកំពត បានប្រើពាក្យសម្ដីមិនសមរម្យ មកលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភាព នៅទីតាំងកន្លែងស្តុកជ្រូក មួយកន្លែងនេះផងដែរ គឺស្ថិតនៅឃុំឬស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយសារតែអ្នកសារព័ត៌មានយើង បានរាយការណ៍ជូនថា មានជ្រូក ងាប់ជាបន្តបន្ទាប់ ពេលនោះលោក ម៉េង សន្តិភាព ប្រធានពេទ្យសត្វ ខេត្តកំពត ក៏បានដឹកនាំកម្លាំង មួយក្រុមមកដល់ទីតាំងនោះ ស្រាប់តែឃើញអ្នកសារព័ត៌មាន ក៏និយាយសម្តីមិនសមរម្យទៅលើគាត់ទាំងអស់គ្នាតែម្តង។ ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និង ដឹកបន្តទៅ ប្រទេសវៀតណាម បានទេនៅពេលនេះ ៕