About Me

header ads

រយន្តតាកូម៉ាបេីកឡេីងរង្វង់មូលផ្សារដេីមថ្កូវបែកកង់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកឡេីងរង្វង់មូលផ្សារដេីមថ្កូវបណ្តាលឲ្យបែកកង់ទៅមុខលែងរួច។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤​ ខែធ្នូ​ឆ្នាំ២០១៩​ នៅចំណុចរង្វង់មូលផ្សារដេីមថ្កូវ​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ាពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2J 8361 ធ្វេីដំណេីរចុះពីផ្លូវលេខ២៧១​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលចង្កូតបុកឡេីងរង្វង់មូលផ្សារដេីមថ្កូវបណ្តាលឲ្យបែកកង់ខាងឆ្វេងទៅមុខលែងរួច​ សំណាងមិនមានអ្នករងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕