About Me

header ads

ខ្ចីម៉ូតូជិះប្រាប់ថាតែមួយភ្លែតទេបែរជាយកទៅលក់រួចគេចខ្លួនបាត់ ៨ខែក្រោយត្រូវឃាត់ខ្លួនប្រគល់ឲ្យនគរបាល

ខេត្តកណ្ដាល៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពបោកយកម៉ូតូ១គ្រឿងពីពីបុរសម្នាក់ដោយខ្ចីជិះនិងប្រាប់ថាតែមួយភ្លែតប៉ុណ្ណោះ ក៏ស្រាប់តែជិះយកទៅលក់ហើយគេចខ្លួនបាត់ស្រមោលសូន្យឈឹង។ចំណែកបុរសជាម្ចាស់ម៉ូតូបានតាមរកគ្រប់ទីកន្លែងតែមិនបានឃើញសោះ លុះ៨ខែក្រោយមករហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ទើបជួបក៏បានឃាត់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។

ជនសង្ស័យខាងលើនោះឈ្មោះសៀម ឌឿ ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនរងគ្រោះឈ្មោះជ័យ ភ័ស្ត ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។បាត់បង់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំ1GJ-9674លេខតួនិងលេខម៉ាសុិន9676065។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណខាងលើបានកើតឡើងតាំងពីវេលាម៉ោង១៦និង៥នាទីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ម្ល៉េះដោយពេលនោះជនរងគ្រោះបានរត់ឌុបហើយបានត្រូវបានប្អូនជនសង្ស័យហៅឲ្យដឹកទៅផ្ទះ។លុះពេលទៅដល់ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយថាទៅយកខោអាវមួយភ្លែតប៉ុណ្ណោះ ខណៈនោះដោយសារតែជាមនុស្សស្គាល់គ្នាទើបព្រមឲ្យខ្ចីហើយជនសង្ស័យក៏បានជិះទៅបាត់រហូតតែម្ដង។រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ទើបជនរងគ្រោះតាមរកឃើញក៏ឃាត់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆបោកយកម៉ូតូពីជនរងគ្រោះបានសម្រេចមែនរួចហើយបានជិះយកទៅលក់នៅម្តុំភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចំនួន400ដុល្លាររួចបានយកមកចាយវាយអស់ហើយ៕