About Me

header ads

រថយន្តកូរ៉ូឡាបានបើកទៅបុករថយន្តកុងតឺន័រ ពីក្រោយ ដែលចតស្ងៀមបណ្តាលឲ្យប្ដីប្រពន្ធពីរនាក់រងរបួសបែកមុខមាត់ នៅខណ្ឌសែនសុខ

ភ្នំពេញ: ប្ដីប្រពន្ធមួយគូរបើករថយន្តកូរ៉ូឡាមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងន័រចតស្ងៀមតាមចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។ រថយន្ត កូឡាខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ១០ នាទីយប់រំលងអធ្រាត្ រឈានចូលថ្ងៃសុក្រ ទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចជិតច្រកចូលវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6037 ដែលចតស្ងៀមនៅតាមចិញ្ចើមផ្លូវបែក្បាលទិសដៅពីត្បូងទៅជើងនៅចំណុចកើតហេតុខាងលើ លុះដល់ពេលកើតហេតុស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5337 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីជា ប្រពន្ធ ម្នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកពីខាងក្រោយរថយន្តកុងតឺន័រចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉ូឡាខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ជាមួយរថយន្តកុងតឺន័រខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ទាំងពីរនាក់។ បន្ទាប់មកក៍បាននាំគ្នាហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿងរួចឡើងជិះទៅព្យាបាលរបួសដោយខ្លួនឯង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕