About Me

header ads

ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើ​រវៀងឃាត់ខ្លួន​មនុស្ស​ចំនួនបីនាក់​ពីបទរុករានដីព្រៃ​របស់រដ្ឋយក​ធ្វើ​កម្មសិទ្ធិ​

(ព្រះវិហារ​) លោក​ ស៊ុម​ សុ​វុត្ថា​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើរ​វៀង​បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ថា​មន្ត្រី​ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើរ​វៀង​សហការ​ជាមួយ​អាជ្ញាធរ​ ភូមិ​ឃុំ​ និង​គណកម្មការ​សហគម​ន៍​ព្រៃឈើ សំ​ព្រាង​ បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​សំ​ព្រាង​ដែលមានការលួចកាប់រុករានយកដី។

លោក​ ស៊ុម​ សុ​វុត្ថា​ បាន​បញ្ជាក់បន្ថែមថា​ពេលនោះ​យើង​បាន​ជួបប្រទះ​ដីព្រៃ​កាប់​រុករាន​ជាច្រើន​កន្លែង​។​តែ​យើង​បាន​ចុះ​កំណត់​និយាម​ការ​ដីព្រៃ​រង​ការកាប់​រុករាន​ហ៊ុំព័ទ្ធ​ធ្វើជា​កម្មសិទ្ធិ​ មានចំនួន៣​កន្លែង​។​កន្លែងទី១.​រុករានដោយឈ្មោះ ឆេង សុ​ផា ភេទ​ប្រុស នៅ​ភូមិ​ស្លែង​ទោល ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​(​កាប់​ថ្មី​)​។ កន្លែងទី២.​ឈ្មោះ​ឆុ​យ​ ភេទ​ប្រុស នៅ​ភូមិ​ស្លែង​ទោល ឃុំ​រៀបរយ ស្រុក​រវៀង​។​

៣.​ឈ្មោះ​ជា​ សុខុន​ ភេទ​ប្រុស​នៅ​ភូមិ​កោះ​លួង​ឃុំ​រស្មី​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ចំពោះ​ជនល្មើសអ្នក​ទាំង​៣​រូបនេះ​ក្រុមការងារ​បានហៅមកធ្វើការបញ្ឈប់ការរុករាននឹង​ធ្វើសកម្មភាព និងបានធ្វើកិច្ចសន្យាប្រគល់ដីរុករាននោះឲ្យសមត្ថកិច្ចវិញ តែពេលនេះមានការលើកលែង តែបើមានពេលក្រោយៗទៀតច្បាប់មិនលើកលែងជាដាច់ខាត៕