About Me

header ads

តារាបង្ហាញម៉ូដ កញ្ញា ហង្ស សូរិយ៉ាន់ រំពឹងខ្ពស់ពីការចូលរួមសម្តែងក្នុងខ្សែភាពយន្តបរទេស




តារាបង្ហាញម៉ូដស្រីរូបស្រស់ កញ្ញា ហង្ស សូរិយ៉ាន់ ក្រោយពីបានក្លាយខ្លួនជាតារាបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញ និងសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជាហើយនោះ សង្កេតឃើញថារូបនាង ហាក់ត្រូវបានទទួលការចាប់អារម្មណ៍ពីផលិតករខ្មែរ និងបរទេស ក្នុងការបើកឱកាសឱ្យនាង ហក់លោតប្រឡូកក្នុងការសម្តែងភាពយន្តវិញម្តង។


ក្រោយពីបានដឹងថារូបនាងទទួលសម្តែងឱ្យភាពយន្តបរទេសចំនួន ២ រឿង គឺភាពយន្តចិន និងហុងកុង ព័ត៌មានសិល្បៈកំសាន្តបានជជែកសួរនាំជាមួយនឹងស្រីស្អាត ហង្ស សុរិយ៉ាន់ អំពីបទពិសោធន៍ក្នុងការសម្តែងភាពយន្តនេះ។ នាងបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងថា ភាពយន្តបរទេសទាំងពីររឿងនោះ នឹងធ្វើឱ្យបងប្អូនអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាក់ជាមិនខាន។    នាងក៏បានបញ្ជាក់ពីការថតជាមួយផលិតករបរទេសថា រឿងនេះតម្រូវអោយនាងនិយាយជាភាសាអង់គ្លេសពេញមូយរឿងតែម្តង។



ប្រិយមិត្តទស្សនិកដែលធ្លាប់តែបានឃើញ កញ្ញា ហង្ស សូរិយ៉ាន់ ដើរបង្ហាញម៉ូដជាមួយនឹងឈុតសម្លៀកបំពាក់នៅលើកម្រាលព្រំ ពេលនេះនឹងបានឃើញទឹកដីសម្តែងរបស់នាងវិញម្តង តាមរយៈភាពយន្តខ្មែរ និងភាពយន្តបរទេស សរុបចំនួន ៣រឿង ដែលនាងសុំលាក់ចំនងជើងសិន ដោយត្រៀមនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខ៕