About Me

header ads

ក្រុមចោរបំពុលឆ្កែធ្វើសកម្មភាពចូលលួចម៉ូតូអស់២គ្រឿង

ខេត្តស្វាយរៀង៖នៅវេលាម៉ោងប្រហែល៤និង១០នាទីទៀបភ្លឺថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩មានការភ្ញាក់ផ្អើលមួយពលរដ្ឋនិងសមត្ថកិច្ចខណៈដែលម្ចាស់ផ្ទះទើបដឹងខ្លួនពីដំដេកថាមានករណីចោរលួចម៉ូតូដោយបំពុលឆ្កែរួចចូលយកម៉ូតូបាត់អស់០២គ្រឿង។

បើយោងតាមសមត្ថកិច្ចឲ្យដឹងថាមានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន០២គ្រឿងទី១ ម៉ាកហុងដាសេ125ពណ៏ខ្ម្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ1CZ-7273 និងមួយគ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ពាក់ស្លាកលេខស្វាយរៀង1N-1941(ម៉ូតូបង់រំលោះ)ដែលទុកនៅក្នុងបន្ទុបក្រោមផ្ទះចាក់សោម្ចាស់ម៉ូតូឈ្មោះមុំ សារិនអាយុ៦២ឆ្នាំភេទប្រុសមុខរបរធ្វើស្រែមានទីលំនៅភូមិស្វាយគយឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀង។

ប្រភពដ៏ដែលបន្តថា មុននិងក្រុមចោរចូលកាត់សោបន្ទប់លួចយកម៉ូតូនោះក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ០៤ក្បាលបណ្តាលឲ្យសត្វឆ្កែងាប់អស់០២ក្បាលនិងកំពុងពុលងីងើរជិតងាប់២ក្បាលទៀត។

ចំពោះថ្នាំពុលដែលក្រុមចោរប្រើប្រាស់ពណ៌ខៀវ។បើតាមជនរងគ្រោះឈ្មោះមុំសារិនបានឲ្យដឹងថា ម៉ូតូូ០២គ្រឿងនេះ១គ្រឿងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដងលុះព្រឹកម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី២៥ធ្នូគាត់ជាជនរងគ្រោះបានក្រោកឡើងចុះមកបត់ជើងស្រាប់តែឃើញសត្វឆ្កែ០២ក្បាលពុលបែកពពុះមាត់ងាប់បាត់ទៅហើយ និងឆ្កែ០២ក្បាលទៀតកំពុងពុលងីងើរជិតងាប់ទៀត។បន្ទាប់មកបានដើរទៅមើលបន្ទប់ដាក់ម៉ូតូឃើញស្នាមកាត់សោចូលមើលម៉ូតូគឺបាត់ទាំង០២គ្រឿង ហើយម៉ូតូរបស់១គ្រឿងគឺទិញបង់រំលោះមិនទាន់បង់គ្របនៅឡើយចោរលួចទៅបាត់។

ក្រុមចោរបានស្ងប់ស្ងាត់បានប្រមាណ១ខែខណៈសមត្ថកិច្ចបង្ក្រាបចាប់បាន០៣នាក់ដែលជាក្រុមចោរមកពីខេត្តព្រៃវែងខេត្តតាកែវនិងខេត្តបន្ទាយមានជ័យឥឡូវមានក្រុមចោរផ្សេងទៀតមកធ្វើសកម្មភាពបំពុលឆ្កែកាត់សោលួចយកម៉ូតូទៅបាត់មិនដឹងជាលួចយកនៅម៉ោងប៉ុន្មាននោះទេ។សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារភូមិនិងប្រុងប្រយត្ន័ទាំងអស់គ្នា៕