About Me

header ads

កសិដ្ឋានចិញ្ចឹមបង្កងទទួលបានជោគ

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី ដែលមានទីតាំងនៅក្នុងភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងថា៖ កសិដ្ឋានចិញ្ចឹមបង្កងលោកទទួលបានជោគជ័យ 70% ហើយ ក្រោយពីបានអនុវត្តន៍បច្ចេកទេសចិញ្ចឹមបង្កងបានត្រឹមត្រូវក្នុងរយៈពេល 6 ខែកន្លងមក  ដោយមានអតិថិជនជាច្រើនបានគាំទ្រ និងបានសុំរៀនសូត្របច្ចេកទេសចិញ្ចឹមបង្កងបន្ត ។

លោក សំ ពិសី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ភូមិដំណាក់កី នៅព្រឹកថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2019 នេះបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ លោកបានចាប់ផ្ដើមចិញ្ចឹមបង្កង រហូតមកដល់ពេល
នេះមានរយៈពេលជាង 6 ខែហើយ ដោយលោកបានទៅរៀនបច្ចេកទេសចិញ្ចឹមបង្កង នៅខេត្តបាត់ដំបងនិងនៅប្រទេសថៃ ។ បច្ចុប្បន្ននេះកសិដ្ឋានលោកមានដីទំហំ 14 ហិកតា មានស្រះ ធំៗ ទំហំ 30 ម៉ែត្រ គុណនឹង៦០ម៉ែត្រ ចំនួន 18 ស្រះ  , មានអាងចិញ្ចឹមបង្កងតូច និងធំ ចំនួន៣៧អាង និងមានមេ និងបាបង្កង កំពុងបង្កាត់ពូជក្នុងស្រះ សរុបចំនួន 8 ពាន់ក្បាល  នឹងបើវាញាស់មក ក្នុងរយះពេល១ខែទៀត លោកនិងមានបង្កង សរុបជាង១០ម៉ឺមក្បាល ។ ដោយឡែកបង្កងសាច់សំរាប់ហូប និងកូនបង្កងសម្រាប់លក់ចេញយកចិញ្ចឹមក្នុងពេលនេះ ក៏មានរាប់ម៉ឺនក្បាលផងដែរ ។

 លោក សំ ពិសី បានបញ្ជាក់ឱ្យដឹងទៀតថា៖ ការចិញ្ចឹមបង្កងមិនលំបាកប៉ុន្មានទេ ប៉ុន្តែក៏មិនមែនជាការងាយស្រួលដែរ  ព្រោះយើងត្រូវការទុនជីកស្រះ ទុនធ្វើអាង ទុនសំរាប់ទិញចំណី ដើម្បីចិញ្ចឹម
បង្កអោយឆាប់ធាត់ធំ និងបើយើងអនុវត្តន៍បច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះបានត្រឹមត្រូវនោះ គឺតែក្នុងរយះពេល២ខែ យើងនឹងអាចចាប់បង្កងនោះលក់បាន ដែលនៅក្នុងទីផ្សារបច្ចុប្បន្ន បង្កងនេះ១គីឡូ មានតម្លៃពី២៥ដុល្លារ ទៅ៣០ដុល្លារ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមបង្ករូបនេះ បានបញ្ជាក់ថា៖ ការចិញ្ចឹមបង្កងបានជោគជ័យ ចាំបាច់ត្រូវតែចេះអោយបានច្បាស់អំពីបច្ចេសទេស ធ្វើអាងចិញ្ចឹម របៀបចិញ្ចឹម ការអោយចំណី  ការបង្កាត់ពូជ ជាពិសេសទៀតនោះ គឺការពិនិត្យថែទាំមើល ប៉េហាស់ទឹកក្នុងអាងចិញ្ចឹម និងមើលកំរិតសារធាតុរ៉ែក្នុងទឹកនៃអាងចិញ្ចឹម ដែលត្រូវតែមានការរៀនសូត្រអោយបានច្បាបស់សាល់ ។

បើក្នុងអាងចិញ្ចឹមមាន ប៉េហាស់និងសារធាតុរ៉ែមិនត្រឹមត្រូវទេនោះ បង្កងក៏មិនអាចធំធាត់ល្អឡើយ ហើយវាក៏អាចងាប់បានដែរ ។លោក សំ ពិសី សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលមានបំណងចិញ្ចឹមបង្កង អាចមករៀនសូត្រដោយផ្ទាល់នៅកសិដ្ឋានលោកបានដោយមិនគិតប្រាក់ឡើយ ដែលទីតាំងកសិដ្ឋានចិញ្ចឹមបង្កងរប ស់លោកនេះ ទីតាំងនៅក្នុងភូមិឃុំខាងលើ ចូលតាមផ្លូវជាតិលេខ៥ នៅចន្លោះគឺឡូម៉ែត្រលេខ៧៦ ចូលតាមផ្លូវលំ ជាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីឃុំទឹកហូត ខាងលិចផ្លូវជាតិមាន ចម្ងាយ 4 គីឡូម៉ែត្រ នឹងដល់កសិដ្ឋានបង្កងភូមិដំណាក់កីហើយ ៕