About Me

header ads

ស្ទាវពីរក្រុមចេញពីហ្គោលឡាញក្លឹបបើកឆាបប្រយទុ្ធគ្នាបណ្ដាលឲ្យបុរសម្នាក់ បែកក្បាលស្លាប់ក្រោមដើមស្វាយ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ស្ទាវពីរក្រុមបានចេញពីហ្គោលឡាញក្លឹបបើកឆាកប្រយុទ្ធគ្នាដេញប្រសេចប្រសាចពេញដងផ្លូវបណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ក្រោមដើមស្វាយគួរឲ្យអាណោចអធម័ហើយស្ទាវទាំងនោះគេចខ្លួនបាត់អស់។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៥ខែធ្នូ ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៨ចំណុចក្រោយហ្គោលឡាញក្លឹបក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែន រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះគឹម ឈុនលី  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅបន្ទប់ជួលភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ម៉ូតូរបស់ជនរងគ្រោះម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF.9045  ។

តាមប្រភពពីកន្លែងកើតគេឃើញស្ទាវពីរក្រុមមានប្រុសស្រីជាច្រើននាក់បានចេញពីហ្គោលឡាញក្លឹបមិនដឹងជាមានអីនិងគ្នាបានដេញវាយគ្នាប្រសាចពេញផ្លូវហើយក៏បែកគ្នារៀងៗខ្លួនមួយសន្ទុះក្រោយជនរងគ្រោះខាងលើបានដើរម្នាក់ឯងត្រលប់ទៅយកម៉ូតូរបស់ខ្លួនដែលផ្ញើរនៅហ្គោលឡាញក្លឹបនោះស្រាប់តែជួបស្ទាវមួយក្រុមដោយឃើញ បុរសនោះមកដល់ក៏ធ្វើសកម្មភាពដេញវាយមានដុំថ្មនិងខ្សែក្រវ៉ាត់ធ្វើឲ្យបុរសនោះភ័យដោយសារតែសល់តែម្នាក់ឯងក៏រត់រហូតមកដល់ចំណុចគល់ស្វាយត្រូវស្ទាវមួយក្រុម នោះវាយទាល់តែស្លាប់ទើបនាំគ្នាគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុភ្លាមៗក៏បានទាក់ទងទៅជំនាញមកពិនិត្យសពហើយធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។