About Me

header ads

នគរបាលដេញបង្ក្រាបជនសង្ស័យផ្ទុះអាវុធជាច្រេីនគ្រាប់ឃាត់ខ្លួន២នាក់កាំភ្លេីងមួយដេីម

ភ្នំពេញ​៖​ កម្លាំងមន្ទីរប្រឆាំងគ្រឿងបានប្រដេញជនសង្ស័យម្នាក់ជាអ្នកចែកចាយគ្រឿងញៀនខណះកំពុងចែកចាយគ្រឿងញៀននិងមានការផ្ទុះអាវុធទៅវិញទៅមកជាច្រេីនគ្រាប់ទេីបបង្ក្រាបបានជនសង្ស័យចំនួន២នាក់ដកហូតម៉ូតូមួយគ្រឿងនិងកាំភ្លេីងខ្លីមួយដេីម។ ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាកពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣ខែធ្នូ​ឆ្នាំ២០១៩​ នៅផ្ទះលេខ៩០​ ផ្លូវ៣១៥​ ក្រុម៩០​ ភូមិ៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។

ជនសង្ស័យទី១-ឈ្មោះ មាស សិលា ហៅ សីលា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ ៧សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។២-ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ ៧ សង្កាត់
បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីកម្លាំងបានតាមដានជាយូមកហេីយលុះនៅយប់កេីតហេតុទេីបធ្វេីការតាមដានពីក្រោយជនសង្ស័យនៅម្តុំស្ពានអាកាសក្បាលថ្នល់ពេលនោះជនសង្ស័យក៏បានជិះម៉ូតូរហូតទៅដល់ស្តុបផ្សារមាន់អាំងដេីម្បីចែកចាយគ្រឿងញៀនភ្លាមនោះកម្លាំងនគរបាលក៏បានប្រដេញតាមរហូតជនសង្ស័យជិះចូលផ្ទះនិងបានបាញ់ទៅលេីសមត្ថកិច្ចជាចំនួន៤គ្រាប់ទេីបសមត្ថកិច្ចបាញ់រំដោះខ្លួនចំនួន១គ្រាប់វិញ។

សមត្ថកិច្ចបានបន្តថា​ ពេលនោះកម្លាំងនគរបាលឡោមព័ទ្ធនិងសម្រុកចូលចាប់ជនសង្ស័យបានចំនួន២នាក់និងដកហូតអាវុធខ្លីមួយដើមម៉ាក SIGSOWER P320​ រួមទាំងម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GD 4729 ផងដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅមន្ទីរប្រឆាំងការជួយដូរគ្រឿងញៀនដេីម្បីចាត់ការតាមច្បាប់៕