About Me

header ads

ចាប់បានប្រុសស្រី៣នាក់រក្សាទុកគ្រឿងញៀនចំនួន៦កញ្ចប់

ភ្នំពេញ៖ ប្រជាពលរដ្ឋល្អបានរាយការណ៏ប្រាប់សមត្ថកិច្ចខណ្ឌពោធិ៏សែនជ័យ ថាមានអ្នកជួញដូរនិងជក់គ្រឿងញៀន ភ្លាមៗ លោក អធិការ យឹម សារ៉ាន់ បានបញ្ជាផ្ទាល់ឲ្យកម្លាំងអន្តរាគមន៏ពិសេសចុះបង្គ្រាប់ភ្លាម កាលពីវេលាម៉ោង៩និង៣០យប់ ថ្ងៃព្រហស្បតិ៏ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែមួយរយ ខាងក្រោយសាលាមឋមសិក្សាជម្ពូវ័ន្ត ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបានជនសង្ស័យទី១មានឈ្មោះ ឡេង ស្រីមុំ  ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាអ្នកចែកចាយ។ ជនសង្ស័យទី២ មានឈ្មោះ ធា ស្រីមុំ  ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សុីឈ្នួលលាង ចាន  ជាអ្នកប្រើប្រាស ។
ជនសង្ស័យទី៣មានឈ្មោះ គុណ ចាន់នី  ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរំដួល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ យោងតាមប្រភពពីប្រជាពលរដ្ឋល្អម្នាក់បានរាយការណ៏ប្រាប់សមត្ថកិច្ចថាមានអ្នកចែកចាយគ្រឿងញៀន ខណៈដែលកម្លាំងអន្តរាគមន៏ពិសេស ខណ្ឌពោធិ៏សែនជ័យកំពង់ល្បាតលើដងផ្លូវ ភ្លាមៗនោះលោកអធិការ យឹម សារ៉ាន់  បានបញ្ជាផ្ទាល់ឲ្យចុះទៅបង្រ្គាប់ជាបន្ទាន់នៅចំណុចកើតហេតុខាងលើក្នុងបន្ទប់ ក៣ សំណងអាណាធិបតេយ្យមិនរៀបរយ ឃាត់ខ្លួនបានស្រី២នាក់និងប្រុសម្នាក់ហើយក៏ឆែកឆេរ លើកទី១មិនឃើញអីឃើញតែឧបករណ៏សំរាប់ជក់ ដោយសង្ស័យទៅលើនារីម្នាក់ក្នុងចំណោម៣នាក់ ហើយក៏ស្នើសុំកម្លាំងស្រ្តីម្នាក់មកកន្លែងកើតហេតុដើម្បីឆែកឆេរលើដងខ្លួនស្រ្តីសង្ស័យនោះ លុះពេលឆែកក៏ឃើញថ្នាំញៀន៤កញ្ចប់តូច និង២កញ្ចប់ធំ សរុបចំនួន៦កញ្ចប់ដែលស្រ្តីរូបនោះលាក់នៅចង្កេះខោលីអូ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យផ្នែកជំនាញគ្រឿងញៀនដើម្បីធ្វើកំណត់ហេតុតាមនិតិវិធីនៃច្បាប់៕