About Me

header ads

រដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ

កំពង់ឆ្នាំង៖ព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុក សាមគ្គីមានជ័យ រៀបចំពិធិផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត។

ពិធីផ្សព្វផ្សាយមានការអញ្ជើញចូលរួមពីប្រធាន សមាជិក សមា ជិកា ក្រុមប្រឹក្សាស្រុក ឃុំ អភិបាល អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ សរុបចំនួន ១០៤ នាក់ ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស្រ៊នសំរិទ្ធី បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់នូវឆន្ទៈនយោបាយដ៏មុះមុតលើការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំ ណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់រយៈពេលដ៏វែង។

ក្នុងការកែទម្រង់នេះគឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ទី១. ដើម្បីពង្រឹង និងពង្រីក លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ទី២. ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការ អភិវឌ្ឍ មូល ដ្ឋាន។ ទី៣. ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា៖ រដ្ឋបាលស្រុកបានរៀបចំផ្សព្វ ផ្សាយ អនុក្រឹត្យ លេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខា ភិបាលទៅ អោយរដ្ឋបាលរាជធានី-ខេត្ត គោលបំណងនៃអនុក្រឹត គឺធ្វើអោយ ប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិត ការធ្វើ សេច ក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង សេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ៕