About Me

header ads

រថយន្តធុនត្រាបេីកបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់របួសបាក់ជេីងម្ខាង

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានរងរបួសបាក់ជេីងខាងស្តាំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកប្រុសស្រី២នាក់ទៀតរបួសស្រាលខណះជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តធុនត្រាបេីកបុកចំពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូ​ឆ្នាំ២០១៩​ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវលេខ៤៣២កែងនិងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកធូដេ​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1HX7217 និងមានស្ត្រី២នាក់រួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកធុនត្រា​  ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AD-6119​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបុកម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់ដែលអង្គុយកណ្តាលរងរបួសបាក់ជេីងខាងស្តាំចំណែកប្រុសស្រី២នាក់ទៀតរបួសស្រាល។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌរងចាំដោះស្រាយតាមច្បាប់ ៕