About Me

header ads

បុរសម្នាក់ផឹកស្រវឹងដើរដួលកាលពីពេលល្ងាច លុះព្រឹកឡើងប្រទះឃើញដេកស្លាប់

ភ្នំពេញ៖​ បុរសជាអនិកជនខ្មែរម្នាក់ដែលត្រូវរដ្ឋាភិបាលអាមេរិកបណ្តេញចេញឲ្យមករស់នៅស្រុកខ្មែរវិញកាលពីពេលកន្លងមកនោះ ក្រោយពីផឹកស្រាស្រវឹងដើរដួលកាលពីវេលាល្ងាចនោះក្រោយមកបានចូលដេក លុះព្រឹកឡើងស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលបង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៤  ខែធ្នូ  ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។




បុរសនោះឈ្មោះ ហេង ហុង អាយុ៤៣ឆ្នាំ ជាអនិកជនខ្មែរ ត្រូវបានរដ្ឋាភិបាលអាមេរិកបណ្តេញឲ្យវិលត្រឡប់មកស្រុកកំណើតវិញ អស់រយៈពេលជាង១០ឆ្នាំហើយ មានប្រពន្ធ ឈ្មោះគឹម អុីតា អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ មានកូនប្រុស២នាក់ រស់នៅក្នុងបន្ទុក មានស្រុកកំណើត ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែពួកគាត់យកគ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការឡើយ ហើយឪពុកម្តាយមិនពេញចិត្តឲ្យយកគ្នាដែរ។ ស្ត្រីជាប្រពន្ធបានឲ្យដឹងថា នៅមុនកើតហេតុ ប្តីរបស់គាត់ជាមនុស្សនិយមហូបស្រា ហើយនៅល្ងាចថ្ងៃ២៣ ខែធ្នូ ម្សិលមិញ ស្រវឹងស្រា ដួលម្តងហើយ ងើបមិនរួច ត្រូវបានអ្នកជិតខាងជួយគ្រាសែង ឡើងលើផ្ទះ ចូលសម្រាកជាធម្មតា លង់លក់បាត់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤នេះ ភ្ញាក់ពីដំណេកដាស់មិនងើប ហើយបានស្លាប់បាត់ទៅហើយទើបរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ទៅពិនិត្យ កោសល្យវិច័យ ។



តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានអនិកជនខ្មែរ មកពីអាមេរិកចំនួន២នាក់ហើយ ដេកស្លាប់ ម្នាក់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ស្លាប់ដោយដាច់សរសៃឈាមខួរក្បាល ប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅតំកល់ទុកធ្វើបុណ្យនៅវត្តដំបូកខ្ពស់ ។ ចំណែកសាកសពម្នាក់នៅ ដេកស្លាប់ដោយជម្ងឺគាំងបេះដូង នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណយតាមប្រពៃណី ៕