About Me

header ads

រយញពេលត្រឹមតែមួយថ្ងៃសមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជយ័សហការបង្ក្រាបមុខសញ្ញាជួយដូរនិងចែកចាយថ្នាំញៀនបាន៤នាក់

កំពង់ឆ្នាំង:រយះពេលត្រឹមតែមួយថ្ងៃកម្លាំងនគរបាលនៃអធិការដដ្ឋានស្រុកសាមគ្គីមានជ័យបានធ្វេីការសហការជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងបង្ក្រាបករណីជួញដូរ  និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួន  ២ករណី ផ្សេងពីគ្នានិងឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់រួមនិងថ្នាំញៀន ៧កញ្ចប់(ធំ២កញ្ចប់)។

កិច្ចប្រតិបត្តការបង្ក្រាបករណីទី១ : នៅថ្ងៃទី១៩  ខែធ្នូ  ឆ្នាំ២០១៩  វេលាម៉ោង  ១៣  និង៣០នាទី  បានឃាត់ខ្លួនជនសង្ស័យចំនួន  ៣នាក់ ៖
១-  ឈ្មោះ សំ រម្យ ភេទប្រុស  អាយុ៣៨ឆ្នាំ  រស់នៅភូមិអំពិលក្ដា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ដកហូតវត្ថុតាងមាន  ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន  ៤កញ្ចប់ (ធំ១កញ្ចប់)  ទូរសព្ទ័  ១គ្រឿងម៉ូតូ  ១គ្រឿង។
២-  ឈ្មោះ  ឈុំ ឆវន្ត័ ភេទប្រុស  ដកហូតវត្ថុតាងមានម្សៅពណ៌សថ្លាចំនួន  ២កញ្ចប់តូច  ម៉ូតូ  ១គ្រឿង  រួចពន្លាតដែនដីសហការជាមួយកម្លាំងនគរបាលស្រុកធ្ពង  ខេត្តកំពង់ស្ពឺ  បន្តចាប់ខ្លួនជនសង្ស័យទី៣
៣-  ឈ្មោះ ឌី ខុម ភេទស្រី  នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ដកហូតវត្ថុតាងមានជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង  និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។

ករណីទី២  : នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង  ២០.០០នាទី នៅចំណុចខារ៉ាអូខេ ស្ថិតក្នុងភូមិត្រែង ឃុំឈានឡេីង ស្រុកសាមគ្គីមានជ័យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធុយ នី ភេទប្រុស  អាយុ៣៨ឆ្នាំ  រស់នៅភូមិឆ្កែលុង ឃុំភ្នុំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដកហូតវត្ថុតាងរួមមានម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន  ៣កញ្ចប់ (ធំ១កញ្ចប់)  ម៉ូតូ  ១គ្រឿង រួមនិង ឧបករណ៌វេចខ្ចប់មួយចំនួនទៀតផងដែរ  ។

ចំពោះទាំង២ករណីខាងលើនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ  និងវត្ថុតាងបន្តទៅការិយាល័យជំនាញប្រឆាំងការជួញដូរគ្រឿងញៀន  នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីផងដែរ ៕