About Me

header ads

ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទប្រើអំពើហឹង្សាលើអ្នកដ៏ទៃ

ខេត្តកណ្ដាល៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ ស្រុកអង្គស្នួលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបុរសម្នាក់តាមដីកា របស់សាលាដំបូងខេត្តកណ្ដាល ដែលបានចោទប្រកាន់ពីបទប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីម៉ោង១២និង២១នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់បាយស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។​ ជនសង្ស័យខាងលើឈ្មោះ ចាន់ ជន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវចាប់ខ្លួនតាម ដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៧២ ដបនខ/២០១៩ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ហួត ហ៊ាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ៖
ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិវែងឃុំម្កាក់ ស្រុកអង្គស្នួល  ខេត្តកណ្តាល ។



នគរបាលបានឲ្យដឹងថា ជនរងគ្រោះដោយការអំពើហឹង្សា នោះមិនត្រូវបានស្គាល់ឈ្មោះឡើយព្រោះបានទៅដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកណ្ដាលតែម្ដងមិនបានប្ដឹងចូលមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនោះទេ ប៉ុន្តែបើតាមសាច់រឿងនៃការទំនាស់គ្នារហូតដល់មានអំពើហឹង្សាកើតឡើងនេះគឺផ្ដើមចេញពីការរកសុីដី ហើយក្រោយពេលទទួលពាក្យបណ្ដឹងតុលាការបានកោះហៅច្រើនលើក តែជននេះមិនព្រមចូលខ្លួនបំភ្លឺទើបតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។ ហើយកាលពីពេលកន្លងទៅបុរសម្នាក់ឈ្មោះ ចាន់ ចិត្ត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជននេះនិងជាមេខ្លោងជួញដូរគ្រឿងញៀនធំមួយ ត្រូវបានចាប់ខ្លួនហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខត្តកណ្ដាលនោះនៅឡើយ ហើយឥឡូវជននេះត្រូវចាប់ខ្លួនដែរនិងបានទៅជួបប្អូនប្រុសនៅក្នុងគុកនោះដែរហើយ៕