About Me

header ads

អ្នកគង្វាលគោម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃ

ស្ទឹងត្រែង: អ្នកគង្វាលគោម្នាក់ដែលគេតែងតែឃើញផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃតែម្នាក់ឯង។ សពបុរសខាងលើ ត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
ស្ត្រីម្នាក់ដែលមានផ្ទះជិតកន្លែងកើតហេតុបាននិយាយថា:កាលពីល្ងាចថ្ងៃទី២១ ប្រហែលម៉ោង ៣រសៀល គាត់បានឃើញបុរសនោះផឹកស្រាស្រវឹងដេកនៅកណ្តាលថ្ងៃ ពេលដែលគាត់ទៅដេញគោហើយបុរសរងគ្រោះបានស្រវឹងដេកហាលថ្ងៃ រូចបានឲ្យគាត់អូសយកទៅដាក់ម្លប់និងបានសុំទឹកគាត់ផឹកផងដែរ។ ស្ត្រីនោះបានបន្តទៀតថានៅព្រឹកថ្ងៃទី ២២ធ្នូនេះ មានកូនរបស់គាត់ជិះម៉ូតូមករក ថាបាត់ឪពុកពីផ្ទះបីថ្ងៃហើយមិនចូលផ្ទះ ហើយស្ត្រីនោះក៏បានប្រាប់ថាកាលពីល្ងាចមិញគាត់បានឃើញគាត់ស្រវឹងដេកនៅក្នុងព្រៃ ហើយក៏បានទៅមើលប្រទះឃើញដេកស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។ សមត្ថកិច្ចបានឲ្យដឹងថាបុរសដែលបានដេកស្លាប់នៅក្នុងព្រៃនោះមានឈ្មោះព្រំ រិន្ទ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបន្តថាបន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចរកឃើញថាសាកសពមិនមែនជាករណីឃាតកម្មនេះទេ បុរសនោះស្លាប់ដោយសារអត់បាយផឹកស្រវឹងខ្លាំងខ្យល់គរបណ្ដាលឱ្យស្លាប់តែម្ដង។ បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕