About Me

header ads

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូអូស៥០ម៉ែត្ររបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសង្គ្ថោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗខណៈកំពុងតែជិះម៉ូតូត្រូវរថយន្តក្រឡុកស៊គម៉ង់ត៍បើកបុកពេញទំហឹងរួចអូសប្រវែង៥០ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៧នឹង១៥នាទីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវ៥៩៨នៅចំណុចនៅក្បែរនឹងបុរីប៉េងហួតស្ថិតនៅ




ក្នុងសង្កាត់ច្រាំងចំរេះ២ណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-3983បើកបរតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុត្រូវរថយន្តបង្កមួយគ្រឿងជាប្រភេទរថយន្ត
ធុនធំក្រឡុកបេតុងពណ៌សលាយត្រេអុីពាក់ស្លាក
លេខភ្នំពេញ5A-1313បើកបរស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿនអ្នកបើកបរច្រឡំថាហ្គែរថាហ្វ្រាំងក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយកិននិងអូសជាប់50ម៉ែត្របណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាងរីឯម៉ូតូខ្ទេចស្ទើទាំងស្រុងភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្រាំងចំរេះ២ក៏បានមកដល់ធ្វើការទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯករស្មីពន្លឺដឹកយកទៅព្យសង្គ្រោះផងដែរ។
ក្រោយពេលកើតហេតុរថយន្តបង្ករួមនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ចាន់ធឿន