About Me

header ads

ចាប់ខ្លួនជនសង្ស័យ៧នាក់ក្នុងចំណោមគ្នា១១នាក់ក្រោយដេញតាមកាប់និងវាយប្លន់យកម៉ូតូពីយុវជន៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានធ្វើការចាប់ខ្លួនជនសង្ស័យបានចំនួន៧នាក់រីឯ៤នាក់ទៀតបានរត់គេចខ្លួន បាត់ស្រមោល ក្រោយពេលដែលពួកគេធ្វើសកម្មភាពដេញកាប់និងវាយប្លន់យកម៉ូតូពីយុវជន៣នាក់ខណៈជិះចេញពីក្លឹបកំសាន្តឆ្ពោះទៅផ្ទះកាលពីម៉ោង២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩នៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានចំនួន៧នាក់គឺ១-ឈ្មោះចែម ពិចាក់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ឆ្នាំទី១រ
២-ឈ្មោះស្រស់ សុខនាងភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរសិស្សថ្នាក់ទី១១។  ៣-ឈ្មោះអឿន រតនាភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត ៤-ឈ្មោះហោ សូរិយាភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ៥-ឈ្មោះរស់ សំអូនភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត ៦-ឈ្មោះជី ភីរ៉ា ភេទប្រុសអាយុ១៦ឆ្នាំកម្មកររោងចក្រ។ ៧-ឈ្មោះតាល់ ច័ន្ទបញ្ញា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតចំណែកអ្នករត់គេចខ្លួនរួចមានចំនួន៤នាក់រួមមាន៖១-ឈ្មោះលី សុខលីមភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ២-ឈ្មោះជា ផលឡីភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខកម្មកររោងចក្រ ។ ៣-ឈ្មោះបាន មករាហៅប៊ែភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ ៤-ឈ្មោះអ៊ុយ សំអឿនភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខមិនពិតហើយអ្នកទាំង១១នាក់នេះរស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះនៅក្នុងអំពើប្លន់នោះមាន៣នាក់ក្នុងនោះ១-ឈ្មោះរុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងនប់ ឃំុក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។
២-ឈ្មោះញួន ពន្លឺហៅរ៉ូតភេទប្រុសអាយុ២០ធ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាសិនត្រជាក់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះភ័ក្រ ពិទិភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ក្រោយពេលចាប់ខ្លួននគរបាលដកហូតបាន
ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២០ពណ៍ ខ្មៅ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HR-7272ដែកទីប១កំណាត់ ប្រវែង១ម៉ែត្រ(ជារបស់ជនសង្ស័យ)រួមជាមួយម៉ូតូរបស់ជនរងគ្រោះ៣គ្រឿងទៀតរួមមានម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅ១គ្រឿងពាក់ផ្លាកលេខកណ្តាល1AF-2970 ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ពណ៍ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ1GT-2646និងម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP-4418

នគរបាលខាងលើបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរាំនៅក្លឹមម្តុំផ្សារដីហ៊ុយហើយបានជួបនិងជនសង្ស័យនៅក្នុងក្លឹបរាំនោះដែរលុះដល់ម៉ោងជាងមួយរំលោងអាធ្រាត្រជនរងគ្រោះចេញមកផ្ទះវិញឃើញសង្ស័យនៅក្នុងក្លឹបនៅឡើយ។លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែតស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល១០នាកជិះម៉ូតូចេញតាមពីក្រោយមានកាំបិតមានបំពង់ទីប ខ្លួនជិិះរត់ដល់ចំណុចកើតហេតុខ្លួនដកយកសោម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិនបានទើបកាប់និងវាយម៉ូតូរួចជិះគេទៅបាត់តែម្តង៕