About Me

header ads

ព្រោះឥទ្ធិពលស្រាបើកឡានលឿនដូចគេហោះវ៉ាជែងជ្រុលបុកបង្គោលគីឡូម៉ែត្រប៉ើងដូចសីស្លាប់ម្នាក់របួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធមួយបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ភ្លាមៗនៅក្នុងរថយន្ត អ្នករួមដំណើររបួសក្បាលធ្ងន់ធ្ងរនិងបុកម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣១៣ ត្រង់ចំណុចភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចឲ្យដឹងថា៖ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឆាយ វណ្ណា ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបរបើកតាក់ស៊ីមានទីលំនៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង រីឯអ្នករួមដំណើរឈ្មោះ យក់ សារី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ព្រៃគាវ ឃុំ កំពង់ចកស្រុក រំដូល ខេត្តស្វាយរៀងរបួសធ្ងន់ បែកក្បាលជាំភ្នែកធ្ងន់និងរលាត់ដៃជើង។ ចំណែកជនរងគ្រោះម្នាក់ទៀតបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1A​ 4732 បើកបរពីទឹសខាងជើងទៅត្បូងរបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែងម៉តូខូចខាតស្រាល។ ចំណែងរថយន្តបង្កម៉ាក តូយ៉ូតា កាមរី ឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2I-6499 បើកបរពីទិសខាងត្បូងទៅជើង ខូចខាតធ្ងន់ធ្ងរ។






ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះអ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរយ៉ាងលឿនពីទិសខាងត្បូងទៅជើងលុះមកជិតដល់កន្លែងកើតហេតុបានបើកវ៉ាជែងរថយន្តលុចស៊ីស១គ្រឿងនិងបន្តវ៉ារថយន្តហាយឡែនឌ័រមួយគ្រឿងទៀតបានប៉ះរថយន្តហាយលែនឌ័រក៏រេចង្កូតទៅឆ្វេងបុកចំបង្គោលថ្មគីឡូម៉ែត្រលេខ១ប៉ើងជាង១០ម៉ែត្របណ្តាលឲ្យរថយន្តក្រឡាប់បីបួនត្រឡប់ទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាស់ទិសគ្នាដួលខ្ទាតជិត១០ម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាលនិងដៃជើងធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង។ ចំណែកអ្នកបើករថយន្តឈ្មោះ ឆាយ វណ្ណា បែកក្បាលធ្លាយខួខ្ទាតបាចពេញថ្នល់ស្លាប់នៅក្នុងរថយន្តរីឯបុរសជាប្អូនថ្លៃរួមដំណើររបួសធ្ងន់។ បើតាមឈ្មោះ យក់ សារី ដែលជាប្អូនថ្លៃរួមដំណើរបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹក រូបគេនិងបងថ្លៃ ឈ្មោះ ឆាយ វណ្ណា បានជិះម៉ូតូទៅចូលរួមជប់លៀងផឹកស៊ីនៅផ្ទះមិត្តភក្តនៅស្រុកស្វាយជ្រំរហូតដល់ម៉ោង៣និង១០នាទីរសៀលក៏ត្រឡប់មកវិញ ហើយបានចូលក្នុងមន្ទីពេទ្យខេត្តមើលម្តាយបង្កើតមានជម្ងឺវះពោះសម្រាកពេទ្យទើបបងថ្លៃយកម៉ូតូទៅទុកនៅកន្លែងឳពុកធ្វើការនៅពន្ធនាគារខេត្តរួចយករថយន្តបើកទៅផ្ទះក្នុងគោលបំណងទៅយកប្រពន្ធឈ្មោះ កែន ស្រីរត្ន័ អាយុ៣២ឆ្នាំ នៅភូមិព្រះទន្លេ ឲ្យមកដេកកំដរម្តាយក្មេក ពេលនោះខ្លួនជាប្អូនថ្លៃក៏ឡើងជិះរថយន្តទៅជាមួយក៏ប៉ុន្តែដោយស្រវឹងស្រាពេកក៏កាច់កៅអីដេកលក់ទៅពេលដឹងខ្លួនឃើញបងថ្លៃស្លាប់ទៅហើយឡានខ្ទេចមុខយ៉ាងដំណំគួរឲ្យតក់ស្លុតណាស់។
រីឯប្រពន្ធនិងម្តាយក្មេកម្តាយធំយំបោកខ្លួនគួរឲ្យសង្វេកប្តីស្លាប់ចោលបន្សល់ប្រពន្ធនិងកូនប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ ម្នាក់ទើបតែ២ខួបឲ្យកំព្រា។






សមត្ថកិច្ចធ្វើការវាស់វែងហើយសន្និដ្ឋានថាគ្រោះថ្នាក់នេះកើតឡើងដោយសារការបើកបរដោយស្រវឹងនិងបើកល្បឿនលឿនវ៉ាជែងកន្លែងគ្រោះថ្នាក់។ សពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្តរង់ចាំដោះស្រាយជាក្រោយ៕