About Me

header ads

បើកបរខ្វះការយោគយល់គ្នាបណ្តាលឲ្យគៀរថយន្តខូចខាតបង្កជាជម្លោះឈានដល់ប្រើអំពើហឹង្សាដាក់គ្នាទៅវិញទៅមក

ភ្នំពេញ៖ បើកឆាកប្រយុទ្ធគ្នាមួយប្រាវប្រើអំពើហឹង្សាដាក់គ្នាខណៈបុរសម្នាក់បានបើករថយន្តមួយគ្រឿងទៅគៀចំរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យមានការខូចខាតបន្តិចបន្តួចព្រោះតែខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករហូតឈានដល់ការប្រើអំពើហឹង្សាវាយតប់ធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងកែងផ្លូវលេខ៩០៧ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AT-8186 បើកបរតាមបណ្តោយផ្លូវលេខ៩០៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-0036 បើកបរតាមបណ្តោយផ្លូវលេខ៩០៧ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាហើយរថយន្តឡិចសុីស៤៧០បើកគៀររថយន្តហាយឡែនឌ័រចំផ្នែកខាងឆ្វេងទ្វាមុខក្រោយនឹងធ្លាក់កញ្ចក់បណ្តាឲ្យធ្លាក់កញ្ចក់ចំណែកឯរថយន្តឡិចសុីសរងការខូចខាតតិចតួចតែប៉ុណ្ណោះដោយភាគីទាំងសងខាងជជែកគ្នាយកត្រូវរៀងៗខ្លួនហើយតឹងសសៃកដាក់គ្នាទើបភាគីទាំងសងខាងបានតេហៅគ្នីគ្នាមកកន្លែងកើតហេតុបើកឆាកប្រយុទ្ធគ្នាមួយប្រាវបង្កជាអំពើហឹង្សាដាក់គ្នាទៅវិញទៅមកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចជួយអន្តរាគមន៍ហៅសួរនាំផងដែរ។ ក្រោយពេលកើតហេតុខាងភាគីរថយន្ត៤៧០សុខចិត្តសងទៅអោយខាងភាគីរថយន្តហាយឡែនឌ័រចំនួន300$ដើម្បីបញ្ចប់រឿងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕