About Me

header ads

កិច្ចប្រជុំបូកសរុបនិងវាយតម្លៃលើវិសយ័អបរំនិងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៩-២០២០

កំពង់ឆ្នាំង:កិច្ចប្រជុំបូកសរុបវាយតម្លៃ លើវិស័យអប់រំ យុវជន និងកីឡា និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៩ -២០២០ របស់ការិយាល័យអប់រំស្រុកកំពង់ត្រឡាច។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤  ខែធ្នូ ឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច មានបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ លើវិស័យអប់រំ យុវជន និងកីឡា និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៩ -២០២០ ក្រោមអធិបតីភាព លោកស្រី មែ បុប្ផា អភិបាលរងស្រុក, លោក គិត មីនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក វ៉ែនសុភី ប្រធានការិយាល័យអប់រំស្រុក ដោយមានសមាសភាពចូលរួមសរុប ១០០ នាក់ រួមមាន៖ នាយក នាយិការ សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា មធ្យមសិក្សា សាលាឥស្លាម គណៈកម្មការគ្រប់គ្រងសាលា គណៈកម្មការស្រុក ក្រុមប្រឹក្សាឃុំ។



សូមបញ្ជាក់ផងដែរថា៖ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ កន្លងមកបានប្រព្រឹត្តទៅក្នុងសភាពដែលប្រទេសជាតិយើងស្ថិតក្នុងស្ថានភាព មានស្ថិរភាពនយោបាយ និងសន្តិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងអាណត្តិទី ៦ ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងលើគ្រប់វិស័យស្របពេលដែលរាជរដ្ឋាភិបាលកំពុងប្រឈមមុខដោះស្រាយបញ្ហាធំៗរបស់ប្រទេសជាតិ។ ដោយឡែកការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដែលមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តជាអាណាព្យាបាល បានរួមចំណែកយ៉ាងសកម្ម ដូចជា៖ ការប្រើប្រាស់សៀវភៅសិក្សាថ្មី កែលម្អការងារដឹកនាំ គ្រប់គ្រង អធិការកិច្ច ទស្សនកិច្ចសិក្សា និងការកសាងមូលដ្ឋានសម្ភារៈ បរិក្ខារ សង្ហារឹម ប្រកបដោយលទ្ធផលជាវិជ្ជមាន និងទទួលបានលទ្ធផលល្អ ៕