About Me

header ads

បុរសកសិករម្នាក់ឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ខេត្តកណ្តាល: បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆ្លងចរន្តរភ្លងឆក់ខ្លួនឯងស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៏នេះមានការភ្ញាក់ផ្អើលនៅថ្ងៃ១៥ខែធ្នូ ឆ្មាំ២០១៩វេលាម៉ោង២១:០០ នាទីចំណុចមេទឹកខ្លោងលើ ភូមិតាំងឬស្សីឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះជួរ រ៉េន ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំពោះវត្ថុតាង៖អាគុយ០១គ្រឿងម៉ាក 33C កម្លាំង៤០អាំពែ ដុំឆក់០១ដងឬស្សីភ្ជាប់ខ្សែភ្លើង០២។ក្រោយពីកើតហេតុសមិត្ថកិច្ចចុះធ្វើការពិនិត្យ៖ក្បាល ដងខ្លួនអវយវៈ របស់សាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

ការសន្និដ្ឋាន៖របស់សមត្ថកិច្ចថា សាកសពស្លាប់ដោយសារឆក់និងឧបករណ៍ឆក់ត្រីប្រាកដមែនហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕