About Me

header ads

សមត្ថកិច្ចបង្រ្កាប! ករណីឈូកឆាយដីព្រៃ និងកាយដីតំបន់ហាមឃាត់

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះស្រុកក្រគរសហការ ចុះបង្រ្កាបករណីឈូកឆាយដីព្រៃ និងកាយដីតំបន់ហាមឃាត់ ដោយឃាត់ត្រាក់ទ័រ ១គ្រឿង អេស្កាវទ័រ ១គ្រឿង  និងរថយន្ត ១គ្រឿង រួមទាំងអ្នកបើកបរផងដែរ ដើម្បីនាំយកមកបន្តនីតិវិធី ។

រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកំពុងក្រូច ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងសហការបង្រ្កាបត្រាក់ទ័រ ១គ្រឿងម៉ាក គូបូតា ៧០.៤០ ពណ៏ក្រហម រួមទាំងម្ចាស់ឈ្មោះ រស់ សុណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពេល ឃុំឃុនរ៉ង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ខណៈកំពុងធ្វើសកម្មភាពឈូកឆាយដីព្រៃជាក់ស្ដែង ឲ្យឈ្មោះ វាត វុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លុះនៅព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែល នៅតាមខ្សែបន្ទាត់តំបន់២ និងតំបន់៣(តំបន់ព្រៃលិចទឹក) ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងសហការបង្រ្កាបអេស្កាវទ័រ ១គ្រឿង និងរថយន្តកែច្នៃសម្លាប់ដឹកគ្រឿង(អេស្កាវទ័រ) ១គ្រឿងដែរ រួមទាំងអ្នកបើកបរចំនួន ២នាក់ ទី១ ឈ្មោះ យាន យី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ធិន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់រស់នៅភូមិ.ឃុំឃុនរ៉ង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ជាកម្មករឈ្មោះ ស្រុន គង់ ភេទប្រុស ......បច្ចុប្បន្ន រស់នៅភូមិឃុនរ៉ង ឃុំឃុនរ៉ង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ខណៈកំពុងធ្វើសកម្មភាពជាក់ស្ដែង(កាយដី)តំបន់ហាមឃាត់ ។

ករណីកម្លាំងសហការបង្រ្កាបត្រាក់ទ័រកំពុងឈូកឆាយដីព្រៃជាក់ស្ដែង.អេស្កាវទ័រកំពុងកាយដីតំបន់ហាមឃាត់ និងរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងខាងលើ វត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមូលដ្ឋានខាងលើ ចំណែកអ្នកបើកបរនាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសួរនាំ និងបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅមន្រ្ដីជំនាញបន្តនីតិវិធី នេះបើយោងរបាយការណ៍នគរបាលស្រុកក្រគរ ៕