About Me

header ads

ខឹងដកដើមឈើ ដាំមួយដើមទៀតចំកណ្តាលផ្លូវចូលផ្ទះ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង

រាជធានីភ្នំពេញ៖ម្ចាស់សាលាបង្រៀនបើកបរយានយន្ត៧មករា មានប្រតិកម្មយ៉ាងខ្លាំង ចំពោះ មន្រ្តីអង្គភាព សួនច្បារ និងដើមឈើនៃមន្ទីរសាធារណះនិងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ ខណ្ឌជ្រោយចង្វារដែលបានចុះទៅដាំដើមឈើ នៅចំពីមុខផ្ទះរបស់គាត់ចំកណ្តាលផ្លូវចូល។អ្វីដែលមានការចាប់អារម្មណ៍បន្ទាប់ពីមានប្រតិកម្ម ម្តងហើយម្តងទៀត និងខាងម្ចាស់ផ្ទះ សាលាបង្រៀនបើកបរ រថយន្ត ដកដើមឈើមួយដើមដែលដាំបានមួយថ្ងៃចេញ មន្រ្តីជំនាញខឹងក៍បានដាំដើមមួយដើមទៀតនៅចំពីមុខកណ្តាលផ្លូវចូលផ្ទះតែម្តង ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់អស់មួយព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩នេះ នៅចំណុច សាលាបង្រៀនបើកបររថយន្ត៧មករា  ដែលស្ថិតនៅចំណុច ផ្ទះលេខ ៣០Iផ្លូវជាតិលេខ ៦(មុខទីបញ្ជាការកងទ័ពជើងទឹក) ក្នុងភូមិ គៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមព័ត៌មានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូឆ្នាំ ២០១៩ក្រុមមន្រ្តីអង្គភាព សួនច្បារ និងដើមឈើនៃមន្ទីរសាធារណះនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរ ក៍បានចុះទៅដាំដើមធ្នង់ នៅតាមចិញ្ចើមផ្លូវ រហូតដល់មុខ សាលាបង្រៀនបើកបរ រថយន្ត៧មករា ។ខណះនោះ ក៍ផ្ទុះបាតុភាព ដោយម្ចាស់ផ្ទះក៍បានមានប្រតិកម្មផងដែរ។លុះនៅព្រឹកថ្ងៃទី១៩ខែធ្នូនេះ មន្រ្តីជំនាញក៍បានបន្តចុះដាំដើមឈើបន្តទៀត ស្រាប់តែដើមឈើមួយដើម នៅមុខសាលាត្រូវបានជនមិនស្គាល់មុខ ដកបាត់ហើយ ដើមឈើនោះស្ថិតនៅក្នុងសាលាបង្រៀនបើកបរ៧មករា នោះជាហេតុធ្វើអោយអាជ្ញាធរនិងមន្រ្តីជំនាញមានការសង្ស័យ ថា ម្ចាស់ផ្ទះនោះជាអ្នកដក។

តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកនោះ ក្រុមការងារ និងអាជ្ញាធរ ក៍បានចុះទៅសួរនាំ ក៍មានប្រតិកម្ម យ៉ាងពីម្ចាស់ផ្ទះ នោះចោទថា មកដាំងដើមឈើពីមុខកណ្តាលផ្លូវចូលគ្មានការអនុញ្ញាតនិងជូនដំណឹងមុខ។ទន្ទឹមនោះ មន្រ្តីអង្គភាព សួនច្បារ និងដើមឈើ ក៍បានដាំមួយដើមទៀតនៅពីមុខផ្ទះចំកណ្តាលផ្លូវចូលផ្ទះលក់គ្រឿងសង្ហារឹម ដែលជាម្ចាស់ របស់គាត់ដែរជាហេតុបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងព្រមទាំងសំណូមពរ អោយមន្រ្តីជំនាញក៍ដូចជាអាជ្ញាធរ មេត្តាដាំដើមឈើនៅព្រុំដីមិនគួរមកដាំនៅកណ្តាលមុខ ផ្ទះបែបនេះនោះទេ ៕