About Me

header ads

ឆ្លងចរន្តអគ្គីសនីផ្ទុះចេញពីទូរទឹកកកបណ្តាលអោយឆេះផ្ទះសំណាក់យីហោម៉ាឡៃតែត្រូវអាជ្ញាធរនិងសមត្ថិកិច្ចជួយពន្លត់ទាន់ពេល

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលម៉ោង៩:៥៥ នាទី នៅចំនុចផ្ទះសំណាក់របស់ឈ្មោះ លូ ឈិនអៀន ភេទស្រី អាយុ៤២ឆ្នាំជនជាតិម៉ាឡេស៊ីដែលមានយីហោ ម៉ាឡៃ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖មានករណីអគ្គីភ័យឆាបឆេះ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន តែមិនបណ្តាលអោយមនុស្សរងរបួសនោះទេ។ ប្រភពបានបន្តទៀតថា៖ក្នុងករណីអគ្គីភ័យឆាបឆេះនោះដែរកម្លាំងអធិការរដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វណ្ណ សុមុន្នី អភិបាលរងនៃគណ:អភិបាលក្រុងបាវិត បានចុះជួយពន្លត់បានទាន់ ពេលវេលា។

ហើយសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង (រថយន្តនគរបាលក្រុងបាវិត ចំនួន០១ គ្រឿង ប្រើប្រាស់ទឹកចំនួន០២ឡាន និងរថយន្តកងរាជអាវុធក្រុង+ខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកចំនួន០៣ឡាន)  ។