About Me

header ads

សង្ស័យស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខរដ្ឋបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ:​ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្ត HILUX VIGO​ ពាក់ស្លាកលេខរដ្ឋមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចមួយកង់ចំណែករថយន្តបង្កបែកកង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកTOYOTA HILUX VIGO ពណ៌សមួយគ្រឿងពាក់ស្លាកលេខ រដ្ឋ 25 2-5210 បេីកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគវៀចមួយកង់ចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួចសំណាងមិនមានអ្នករងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕