About Me

header ads

ប្រទះឃើញសាកសពបុរសជនជាតិនីហ្សេរីយ៉ាមិនស្គាល់អត្តសញ្ញាណម្នាក់អណ្ដែតទឹក សង្ស័យរត់គេចពីការបង្រ្កាបគ្រឿងញៀន

ភ្នំពេញ៖ សាកសពបុរសជាជាតិស្បែកខ្មៅ នីហ្សេរីយ៉ាមិនស្គាល់អត្តសញ្ញាណម្នាក់វ័យជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតនៅក្នុងទឹកស្រះមួយកន្លែងខណៈដែលពួកគាត់ចុះបេះត្រកួន ក្នុងក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសជនជាតិនីហ៊្សេរីយ៉ារូបនោះស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ហើយកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានចុះទៅបង្ក្រាបចាប់គ្រឿងញៀន នៅក្នុងភូមិខាងលើ។ដោយចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា បានម្នាក់រួមជាមួយថ្នាំញៀនចំនួន៣គីឡូក្រាម ចំណែកឯជនសង្ស័យម្នាក់ទៀត (សាកសពខាងលើ) បានរត់គេចខ្លួន ផ្លោះរបងចូលទៅក្នុងត្រពាំងទឹកបាត់ ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះសមត្ថកច្ចក៏មានផ្ទះអាវុធផងដែរ ហើយដោយសារតែយប់ងងឹតតាមរកជនសង្ស័យខាងលើមិនឃើញ សមត្ថកិច្ចក៏បានដកកម្លាំងចេញទៅបាត់ ហើយគ្មាននរណាម្នាក់នឹកស្មានថាបុរសនោះស្លាប់ឡើយ ដោយនឹកស្មានថារូបគេរត់គេចខ្លួនបាត់ទៅហើយ។លុះ២ថ្ងៃក្រោយមកស្រាប់តែប្រទះឃើញសាកសពអណ្តែតទឹកបែបនេះទៅវិញ ដែលសមត្ថកិច្ចបានសន្និដ្ឋានថាបុរសនេះស្លាប់ដោយការលង់ទឹក៕