About Me

header ads

ជនជាតិចិនម្នាក់ត្រូវចាប់ខ្លួន ឯ៣នាក់ទៀតរត់រួចខណៈចេញគាស់ផ្ទះលួចទ្រព្យសម្បត្តិចំថ្ងៃស៊យជួបនគរបាលកំពុងល្បាត

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន ចំណែកឯ៣នាក់ទៀតបានរត់រួច ខណៈពេលចេញធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ប៉ុន្តែប៉ះចំថ្ងៃស៊យមិនទាន់បានធ្វើផងបានជួបកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមកំពុងល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោតចុះត្រាំទឹកត្រពាំង ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃសដដែល ទើបចាប់ខ្លួនបានម្នាក់ រត់គេច៣នាក់ បាត់ស្រមោល ។

ជនសង្ស័យជាជនជាតិចិន អាយុជាង២០ឆ្នាំ ត្រូវបានឃាត់ខ្លួន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ សម្ភារៈដកហូត បានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-0965 សម្ភារៈ គាស់ផ្ទះ ដែកត្បែង កូនសោ ទួណាវីស ម៉ាសចំនួន៣ ស្រោមដៃចំនួន៣គូរ ដាក់ពេញកាបូប ។ ជនសង្ស័យត្រូវបាននាំយកទៅប៉ុស្តិ៍ រងចាំរកអ្នកបកប្រែភាសារ មកជួយសាកសួរ មុននឹងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕