About Me

header ads

ក្មេងម្នាក់បានលង់ទឹកស្លាប់ទៀតហើយនៅក្នុងស្រុកបរិបូរណ៍

កំពង់ឆ្នាំង:ក្មេងម្នាក់ទៀតហើយដែលបានស្លាប់ដោយសារទឹកនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី ២៦ខែធ្នូឆ្នាំ ២០១៩ ម្សិលមិញនៅចំណុចទំនប់ ២០ឧសភាស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុក បរិបូណ៌ខេត្តកំពង់ឆ្នាំង ។

អាជ្ញាធមូលដ្ឋាននិងសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះឈ្មោះ មឿន សំណាង ភេទប្រុសអាយុ ៥ ឆ្នាំ បានស្លាប់ដោយសារលង់ទឹក មាន ឪពុកឈ្មោះ ម៉នសុផល អាយុ២៧ឆ្នាំមានប្រពន្ធឈ្មោះ ពៅស្រីលក្ខ្វ័អាយុ២៣ឆ្នាំ មានកូនតែម្នាក់បានស្លាប់  ។ 

ប្រភពពីអាជ្ញាធមូលដ្ឋានបានអោយដឹងថានៅមុនពេលកើតហេតុក្មេងរងបានទៅតាមជីដូនឃ្វាលក្របីនៅចំណុចខាងលើនៅពេលដែលជីដូនជ្រកម្លប់ដោយមិនបានចាប់អារម្មណ៍មើលចៅថាទៅលេងជាមួយក្មេងៗដ៍ទៃផ្សេងៗទៀតស្រាប់តែទៅរកមើលឃើញចៅលង់ទឹកបណ្ដាលអោយស្លាប់បាត់ទៅហើយនៅពេលឪពុកម្តាយក្មេងររងគ្រោះ ទៅធ្វើកម្មករោងចក្រនៅឯភ្នំពេញ។

ក្រោយពេលកើតហេតុសពកុមារងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិនាំយកទៅលំឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕