About Me

header ads

សំណេះសំណាល សួរសុខទុក្ខ នឹងរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗកុមារកំព្រានៅមណ្ឌលនានា

ខេត្តស្វាយរៀង៖ក្នុងឪកាសជិតឆ្លងឆ្នាំសកលនាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្តដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

នៅក្នុងឱកាសនេះផងដែរឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក៏បានចែកជូននូវសម្ភារៈសិក្សា និងថវិកាដល់ក្មួយៗ និងអ្នកមើលការថែកុមារតាមមណ្ឌលចំនួន១២៦នាក់ ក្នុង ១នាក់ ទទួលបានសម្ភារះសិក្សា និងឃីត ១កញ្ចប់ កាបូបស្ពាយ១ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ ៕