About Me

header ads

កសិករចាប់ផ្ដើមប្រមូលផលដំណាំប៉េងប៉ោះខ្មែរ

ត្បូងឃ្មុំ៖ ប៉េងប៉ោះខ្មែររបស់កសិករនៅតាមជួរដងទន្លេ​មេគង្គ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ កសិករចាប់ប្រមូលផលហើយ។ អ្នកមីង ម៉េង ស្រី ជាកសិករដាំប៉េងប៉ោះនៅក្នុងភូមិជីរោលើ ឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពង់តែប្រមូលផលប៉េងប៉ះរបស់គាត់ បានអោយដឹងថា គាត់ដាំប៉េងប៉ោះជាច្រើនឆ្នាំមកហើយ នៅលើផ្ទៃដី ១៦អា​ កាលពីឆ្នាំកន្លងទៅប្រមូលផលសរុបលក់បានជិត ៤ លានរៀល។ អ្នកមីងបន្តថា កាលពីឆ្នាំកន្លងទៅ ប៉េងប៉ោះរបស់គាត់អត់សូវអំណោយផលល្អនោះទេ តែឆ្នាំនេះប៉េងប៉ោះអំណោយផលល្អណាស់។ អ្នកមីងបន្ថែមថា ប៉េងប៉ោះងាយស្រួលលក់ណាស់ មានម៉ូយមកថ្លឹងដល់ផ្ទះតែម្តង ចំពោះតម្លៃទីផ្សារគឺ ៣០០០ ៛/Kg ហើយម៉ូយដឹកយកទៅលក់បន្តនៅផ្សារសួងក្នុងខេត្តត្បូងឃ្មុំ ផ្សារបឹងកុកខេត្តកំពង់ចាម និងយកទៅលក់នៅរាជធានីភ្នំពេញផងដែរ ។
អ្នកមីងបានអោយដឹងទៀតថា ការដាំប៉េងប៉ោះ គឺនៅពេលទឹកទន្លេស្រកទៅ យកកូនប៉េងប៉ោះទៅដាំលើដីសើមៗ តែម្ដងមិនបាច់ភ្ជួររាស់ដីទេ រួចថែទាំស្រោចទឹក ជ្រុំគល់ ដកស្មៅតាមគុល ជាប្រចាំ រយៈពេលពី ៣ ខែប៉េងប៉ោះ នឹងផ្ដល់ផលហើយ ៕