About Me

header ads

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញធ្វើបុណ្យបង្សុកូល

( ត្បូងឃ្មុំ ):ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញធ្វើពិធីបុណ្យបង្សុកូលកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីឧទ្ទិសកុសលផលបុណ្យប្រគេនព្រះវិញ្ញាណក្ខ័ន្ធព្រះសព ព្រះសីលសំវរ ឥន្ទត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្ត ដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង ១០ និង ២៨ នាទីយប់ ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ ក្នុងព្រះជន្ម ១០៤ ព្រះវស្សា ដោយជរាពាធ ។  ចំពោះព្រះសព ព្រះសីលសំវរ ឡឹង ធៀម បានដំកល់ទុកនៅវត្តដំរិល ដោយរង់ចាំបូជា ក្នុងអំឡុងរយ:ពេល ៣ ឆ្នាំ​​ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំតាមឱវ៉ាតរបស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះពុទ្ធសាសនា ។

ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕