About Me

header ads

ក្មេងទំនើង៧០នាក់ក្នុងនោះអ្នកមានសារធាតុគ្រឿងញៀន៧នាក់និងម៉ូតូ៤០គ្រឿត្រូវបានអាជ្ញាធរក្រុងសហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រុងនិងកម្លាំងអធិការដា្ឋនគរបាលក្រុងឃាត់ខ្លួនទៅអប់រំនៅបញ្ចាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្មេងទំនើងប្រុសស្រីចំនួន៧០នាក់មានទាំងអ្នកមានសារធាតុញៀនក្នុងខ្លួននិងម៉ូតូ៤០គ្រឿង​ ត្រូវបានឃាត់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ការអនុវត្តលើគោលការណ៏​ ភូមិឃុំមានសុវត្ថិភាពខាងលើបានធ្វើឡើងនៅល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរួមបញ្ជាផ្ទាល់ពីអភិបាលក្រុង បញ្ចាការដ្ឋានអាវុធហត្ថខេត្តក្រុងស្ទឹងត្រែង។​ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបាននិយាយថា យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ទៅលើក្រុមបើកម៉ូតូដែលកែច្នៃបំពង់សុីមាំងប្រែនរំខានដល់អ្នកដទៃនិងឃាត់ក្រុមក្មេងៗដើរលេងយប់អាធ្រាត្រដើម្បីសួរនាំនិងធ្វើការអប់រំដល់ពួកគេ។




លោក អភិបាលក្រុងបានបន្តផ្តាំផ្ញើដល់អាណាព្យាបាលដែលមានកូនពេញវ័យត្រូវតាមដានកូនរបស់ខ្លួនអប់រំណែនាំកុំអោយកូនខ្លួនដើរយប់អាធ្រាត្រជ្រុលខ្លួនសេពគប់មិត្តមិនល្អនិងប្រើប្រាស់គ្រឿងញៀនជាដើម។ លោក ឈូក កុម៉ល់ អធិការនគរបាលក្រុងក៏បានលើកឡើងផងដែរថាកម្លាំងនគរបាលនិងកងរាជអាវុធហត្ថឃាត់ដល់យុវជនយុវតីគឺដើម្បីរៀបចំសណ្តាប់ធ្នាប់ក្រុង។ ក្រោយពីក្រុមក្មេងៗធ្វើសកម្មភាពផ្សេងៗបង្កអសន្តិសុខបំផ្លាញទ្រព្យសម្បត្តិសារធារណៈ។ ក្រោយពីអប់រំណែនាំរួចសមត្ថកិច្ចនិងអនុញ្ញាតអោយអាណាព្យាបាលនាំកូនខ្លួនយកទៅវិញ។ តំណាងយុវជនទាំងនោះបានសន្យាថានិងឈប់ប្រព្រឹត្តកំហុសដើរផ្លូវខុសទៀតហើយ។ហើយនិងយកពេលវេលាទំនេរជួយដល់ការងារឳពុកម្តាយ ខិតខំសិក្សាអោយក្លាយជាយុវជនគំរូទំពាំងស្នងឬស្សីជួយដល់សង្គម។
ជាចុងក្រោយ មន្រ្តីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថាសមត្ថកិច្ចបានឃាត់យុវជនចំនួន៧០នាក់មានស្រី៣នាក់និងម៉ូតូចំនួន៤០គ្រឿង។ នៅក្នុងចំណោម៧០នាក់មាន៧នាក់មានសារធាតុញៀនក្នុងខ្លួន។