About Me

header ads

រថយន្ត​ឡិចស៊ីស200T បុករះរថយន្តពីរគ្រឿងរងការខូចខាតខណះឈប់ស្តុប

 ភ្នំពេញៈរថយន្ត​ឡិចស៊ីស​ស៊េរី​ទំនើប​មួយ​គ្រឿង​សង្ស័យម្ចាស់ស្រវឹងបើកក្នុងល្បឿនលឿនបានជ្រុល​ទៅ​បុក​រថយន្ត​ រុញ​បន្ត​កន្ទុយ​គ្នា​ ២គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លេីង​ស្តុប​ បណ្តោយ​អោយ​រងការ​ខូចខាត​ យ៉ាង​ដំណំ​  ។


 ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ចំនុច​ស្តុប​បូក​គោ​ ផ្លូវ​មុនីវង្ស​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​  ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​រថយន្ត​ ចំនួន​២គ្រឿង​ បានបេីក​មក​ឈប់​ រង់ចាំ​ភ្លេីង​ស្តុប​ នៅ​តាមបណ្ដោយ​ ផ្លូវ​មុនីវង្ស​ ដោយ​រថយន្តរងគ្រោះ​ទី​១​ ម៉ាក​ តូយូតា​ ព្រូស​ ពណ៌​ទឹក​ប្រាក់​ ជិះ​គ្នា​២នាក់​ ចំ​នែក​រថយន្ដរងគ្រោះ​ ទី​២ម៉ាក​ RAV4 ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X 5538 បេីក​ដោយ​បុរស​ម្នាក់​ ហើយ​ខណៈ​រថយន្ត​ទាំង​ពីរ​គ្រឿង​កំពុង​រង់ចាំ​ស្តុប​  ក៍ស្រាប់​តែ​មាន​ បុរស​ម្នាក់​ទៀត​ ស្រវឹង​ បានបេីក​រថយន្ត​ ស៊េរី​ទំនើប​ ម៉ាក​ ឡិចស៊ីស​NX200T ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y 9877 បានធ្វើ​មក​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ហើយ​ល្បឿន​លឿន​ ក៍ជ្រុល​ទៅ​បុក​និង​ គូថ​រថយន្ដ​ RAV4 ពីក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ RAV4 ជ្រុល​ទៅ​បុក​និង​គូថ​រថយន្ដ​ តូយូតា​ព្រូស​ បន្ត​ទៀត​ បណ្តោយ​ រងការ​ខូចខាត​ ក្រពិត​គូថ​ក្រោយ​  ចំ​នែក​រថយន្ដ​ RAV4 រងការ​ខូចខាត​ ក្រពិត​ផ្នែក​ខាង​មុខ​ និង​ខ្ទេចគូថ​រថយន្ដ​ គាប់​ជាប់​និង​រថយន្ត​បង្ក​  ។ ចំនែក​រថយន្ត​បង្ក​ឡិចស៊ីស​ រងការ​ខូចខាត​ ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​   តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​  ។

 ហើយ​ភ្លាមៗ​នោះ​ដែរ​ អ្នក​បេីក​បរ​រថយន្ត​បង្ក​ ឡិចស៊ីស​ បានចុះ​ពី​លើ​រថយន្ត​ ទៅ​រក​រឿង​ខាង​រថយន្ត​គ្រោះ​  ព្រម​ទាំង​ គំរាម​ថា​រក​យក​ កាំភ្លើង​ពី​ក្នុង​រថយន្ត​ថែម​ទៀត​ផង​  ។
​ ក្នុង​ហេតុការណ៍​នេះ​ដែរ​ បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ ក៍ដូច​ជា​សាច់​ញាតិ​ ខាង​រថយន្ត​ បង្ក​បានចុះ​ទៅ​កន្លែង​កើត​ រួចហើយ​ក៍បាន​នាំ​អ្នក​បេីក​បរ​គេច​ចេញ​បាត់​  ។
​ ក្រោយ​ពេល​កេីតហេតុ​ មាន​តំណាង​ខាង​រថយន្ត​បង្ក​ បានចុះ​ទៅ​សម្របសម្រួល​ជា​មួយ​នឹង​រថយន្ត​រងគ្រោះ​ទាំង​២គ្រឿង​  ដោយ​សង​ទៅ​ខាង​រថយន្ត​ តូយ៉ូតា​ព្រូស​ចំនួន​៣០០ដុល្លារ​  និង​យល់​ព្រម​យក​រថយន្ត​ RAV4 ទៅ​ជួសជុល​អោយ​វិញ​ ដេីម្បី​បញ្ចប់​រឿង​ ៕សុខា