About Me

header ads

រ៉ឺម៉កដឹកអេតចាយបើកបរដោយខ្វះការប្រុងប្រយ័ត្នទៅរថយន្តស៊េរីទំនើបម៉ាក RANGE ROVER

រ៉ឺម៉កដឹកអេតចាយបើកបរដោយខ្វះការប្រុងប្រយ័ត្នទៅរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពីក្រោយបែកស្តុប និងកំពិត រួចរត់គេចខ្លួនបាត់ស្រមោលនៅច្រមុះជ្តូកក្បាលថ្នល់រថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ដោយបែកស្តុប និងកំពិតផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ ដោយសារតែរ៉ឺម៉កដឹកអេតចាយមួយគ្រឿងបានបើកបរដោយខ្វះការប្រុងប្រយ័ត្នបើកទៅបុក រួចបុរសអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ករណីចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើរហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ព៌ណ ស ពាក់ស្លាកលេខភ្នំពេញ ២AJ-៥៣៣៥ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់កើតហេតុខាងលើ ក៌ស្រាប់តែមានម៉ូតូរ៉ឺម៉កដឹកអេតចាយមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បើកបរដោយខ្វះកាប្រុងប្រយ័ត្នទៅបុកពីក្រោយបណ្តាកអោយបែកស្តុប និងកំពិតខាងក្រោយរងការខូចខាតយ៉ាងដំណំ រួចបុរសអ្នកបើកបរចុះរត់គេចខ្លួនចោលរ៉ឺម៉កបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងរកខុសត្រូវ យករថយន្តស៊េរីទំនើបម៉ាក RANGE ROVER រងគ្រោះ និងរ៉ីម៉កដឹកអេតចាយបង្ករ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។