About Me

header ads

រថយន្តហ្វូត(Fort)បើកលឿនបុកម៉ូតូ២គ្រឿងជ្រុលបុករថយន្តដឹកកម្មកររោងចក្រស្លាប់៣នាក់របួសធ្ងន់៧នាក់នៅលើផ្លូវជាតិលេខ៤១

ខេត្តកំពង់ស្ពឺ៖យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង០៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដោយសារតែរថយន្តម៉ាកហ្វត(Fort)មួយគ្រឿងបើកលឿនបុកម៉ូតូ២គ្រឿងពេញទំហឹងហើយជ្រុលទៅបុករថយន្តដឹកកម្មកររោងចក្រ ក្រោយកើតហេតុតៃកុងបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៦និង២៥នាទីព្រលប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ទៅលេខ១៥ចំណុចភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់អោយដឹងពីមន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងថានៅមុនពេលកើតហេតុ
មានរថយន្ដ១គ្រឿងម៉ាក ហ្វត  (Fort) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនក្រោយបង្កហេតុរួច)បាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ក្នុងទិសដៅ ពីទិសខាងត្បូងទៅទិសខាងជើងលុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូចំនួន០២គ្រឿង។ដែល ទី០១ ម៉ូតូម៉ាកហុងដា C125ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU-8356 បើកបរដោយឈ្មោះ សីហា ភេទប្រុសអាយុ២៧ឆ្នាំបាន ឌុបមនុស្ស០២នាក់ទី០១មានឈ្មោះ តាំង គឹមលី ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់) និងទី០២មានឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ២៣ឆ្នាំ ស្លាប់ទាំង៣នាក់ជាកម្មកររោងចក្រ អ្នកទាំង០៣រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និងម៉ូតូទី០២ ម៉ាកធូដេ(Today) ពាក់ស្លាកលេខកបង់ស្ពឺ1K-3898 មិនទាន់ស្គាល់ឈ្មោះអ្នកបើកបរនិងទីលំនៅនោះទេរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់។រថយន្តបង្កហេតុខាងលើបាន ជ្រុលទៅបុកផ្ទុបជាមួយរថយន្ដ០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ(ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ)  ដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110  បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ដឹកកម្មករ៖
1.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
2.ឈ្មោះ ផៃ ស្រីនាថ ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
3.ឈ្មោះ សឹម សារី ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
4.ឈ្មោះ សឹម សារិន ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
5.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ17ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ឃុំទឹកល្អក់ ស្រុកគងពិសី របួសស្រា
6.ឈ្មោះ គឹម យាង ភេទស្រី អាយុ23ឆ្នាំ រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី របួសស្រាល
បើកបរពីទិស ខាងជើងទៅត្បូង   បណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់មនុស្ស03នាក់ ស្រី02នាក់ ភាគីម៉ូតូម៉ាកហុងដា សេ125ទាំង៣តែម្តង។
- របួសមនុស្ស07 ស្រី05នាក់ របួសធ្ងន់05នាក់ ស្រី03នាក់
-ខូចរថយន្ដ02គ្រឿងធ្ងន់ ម៉ូតូ02គ្រឿងធ្ងន់01គ្រឿងម៉ាកហុងដាសេ125។ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងហៅរថយន្តសាមុយដឹកអ្នករងរបួសទៅព្យាបាល ចំណែកសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។រថយន្តបង្កហេតុ ម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។នគរបាល
 ជំនាញនឹងធើ្វការស្រាវជ្រាវស្វែងរកតៃកុងរថយន្តបង្កហេតុដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕