About Me

header ads

ផ្ទុះការតវ៉ាទៅនឹងលទ្ធផលប្រលងបាក់ឌុប បេក្ខជនជាច្រើននាំគ្នាមកកាន់ក្រសួងអប់រំយុវជននិងកីឡា

ភ្នំពេញ៖ បេក្ខជនជាង១០០នាក់ មកពីមណ្ឌប្រលងជាច្រើននៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកធ្វើការតវ៉ាទៅនឹងលទ្ធផលប្រលងបាក់ឌុប ក្រោយពីបានចេញលទ្ធផលកាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ ឃើញថាពួកគេធ្លាក់នោះ ទើបនាំគ្នាមកកាន់ក្រសួងយុវជនអប់រំ និង កីឡា ធ្វើការ សើររើរបបពិន្ទុនៅលើមុខវិជ្ជាមួយចំនួនទៀតនោះ។ កាតវ៉ានេះដែរ បានធ្វើឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងមុខក្រសួងអប់រំយុវជន និង កីឡា ផ្លូវព្រះនរោយត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអជា្ញធរមូលដ្ឋានម្នាក់ បានប្រាប់ឱ្យដឹងថានៅព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០១៩ នេះដែរ មានបក្ខ ជនប្រុស ស្រី ប្រមាណជាជាង ១០០នាក់ មកពីតាមមណ្ឌលប្រលងជាច្រើននៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកធ្វើការតវ៉ានៅខាងមុខក្រសួងអប់រំយុវជន និងកីឡានេះ។

ដោយពួកគេនាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រសួងធ្វើការសើរើទៅលើរបបពិន្ទុទៅលើមុខវិជ្ជាមួយចំនួនមានដូចជា មុខវិជ្ជាខ្មែរ មុខវិជ្ជាប្រវត្តិវិទ្យា គីមីវិទ្យា និង រូបវិទ្យា ជាដើម ដែលបានធ្វើអោយពួកគេ ធ្លាក់នោះ។ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះដែរ បានធ្វើឡើងនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ និង លទ្ធផលប្រលងបានចេញកាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងមកប៉ុន្មានថ្ងៃមុននេះ ក្រោយពីទទួលបានលទ្ធ ផលធ្លាក់ទើបពួកគេនាំគ្នាមកធ្វើការតវ៉ាដល់ក្រសួងបែបនេះ។

ក្នុងកតវ៉ារបស់បេក្ខជនដែលប្រលងធ្លាក់ទាំងជាង ១០០នាក់ខាងលើនេះ ខាងក្រសួងអប់រំយុវជន និង កីឡា ក៏បានតម្រូវ អោយបំពេញពាក្យធ្វើការតវ៉ាទៅលើរបបពិន្ទុ និង មុខវិជ្ជាផ្សេងៗ ណាមួយដែលពួកគេមិនពេញចិត្តទៅលើការដាក់ពិន្ទុ ចូលដាក់ក្នុងក្រសួងផងដែរ ។