About Me

header ads

នគរបាលខណ្ឌសែនសុខ ធ្វើសន្និសិទ បង្ហាញមុខ ក្រុមចោរប្លន់និងអ្នកទទួលផលចោរកម្ម១២នាក់

រាជធានីភ្នំពេញ៖ ក្រុមចោរ ប្លន់ និងអ្នកទទួលផលចោរកម្ម ចំនួន ១២នាក់រួមទាំងម៉ូតូ៤គ្រឿងត្រូវបាននគនរលខណ្ឌសែនសុខ ធ្វើសន្និសិទកាសែតបង្ហាញមុខ ជាសាធារណះ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ព្រមទាំងផងសក់ផងដែរ។

សន្និសិទ នេះ ធ្វើឡើង នៅអធិការដ្ឋាន ខណ្ឌសែនសុខ ដោយមានការអញ្ជើញចូល ពីលោក ឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ  , លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក វរះសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ព្រមទាំងអធិការរងនិងមេប៉ុស្តិ៍ ផង ដែរ។

ជនសង្ស័យដែលបង្ហាញមុខ រួមមាន៖១,ឈ្មោះធារ៉ា អាយុ២០ឆ្នាំ ,២.ឈ្មោះរិន រ៉ូត អាយុ១៩ឆ្នាំ, ៣.រ៉ុង សុផា អាយុ១៦ឆ្នាំ, ៤.ឈ្មោះសូត ឡៃហ៊ាង អាយុ១៨ឆ្នាំ, ៥.ឈ្មោះហឿនបញ្ញា អាយុ១៥ឆ្នាំ ,៦.ឈ្មោះទេស ណារដ្ឋ អាយុ១៩ឆ្នាំ, ៧.ឈ្មោះ ម៉ន ឈុន  អាយុ២០ឆ្នាំ ,៨.ឈ្មោះសុខ គា អាយ១៧ឆ្នាំ ,៩.ឈ្មោះ អានសេង អាយុ១៥ឆ្នាំ, ១០.ឈ្មោះប៉ុនធឿន រតនៈ អាយុ១៦ឆ្នាំ,១១.ឈ្មោះ ស្រី លីហុង  អាយុ ២៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ(ទទួលផលចោរកម្ម)និង១២.ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ(អ្នកទទួលផលចោរកម្ម។

នៅក្នុងសន្និសិទការសែតលោក វរះសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ជនសង្ស័យ ដែលបង្ហាញមុខនៅពេលនោះ  ត្រូវបានកម្លាំង នគរបាលខណ្ឌ សែនសុខ សហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញជាខ្លួនជាបន្តបន្ទាប់កាល កាលពីយប់ថ្ងៃទី១ និងព្រឹកថ្ងៃទី២ខែកញ្ញា ឆ្នាំ ២០១៩ ដែលក្នុងចំណោម ជនសង្ស័យ  មាន១០នាក់ ពាក់ពន្ធធ្វើសកម្មភាពប្លន់យកម៉ូតូនិង២នាក់ ជាអ្នកទទួលផលចោរកម្ម ។

លោក អធិការ បានអោយដឹងទៀតថា  ជនសង្ស័យ ជាមុខសញ្ញាប្លន់យ៉ាងសកម្ម  នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាលខេត្ត  ដែលកន្លងមកក្រុមនោះ បានធ្វើសកម្មភាពចំនួន ៧លើក ដែលក្នុងនោះប្លន់ចំនួន៦លើក និងឆក់មួយគ្រឿង ។នៅក្នុងសកម្មភាពប្លន់ ជននោះ បានប្រើរូបភាពថ្មី មិនបានប្រើកាំភ្លើង កាំបិត ឬដំបងនោះទេគឺនោះ ធ្វើជារករឿងទំនាស់វាយតប់គ្នា ពេលដែលជនរងគ្រោះភិនភ័យ រត់គេចខ្លួន ជននោះក៍បានយកម៉ូតូគេចខ្លួនតែម្តង។

លោកវរះសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងទៀតថា នៅក្នុងរយះពរល២ខែនេះនៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ មានបទល្មើសកើតឡើង ចំនួន ៤០លើក ត្រូវបានកម្លាំង នគរបាលខណ្ឌក្រោមការដឹកនាំ ពីស្នងការនបាលរាជធានីភ្នំពេញ ក៍ដូចជាគណះបញ្ជាការឯកខណ្ឌសែនសុខ អធិការដ្ឋាន ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវបង្ក្រាបបាន១០០ភាគរយ ។ដោយឡែក ចំពោះគ្រឿងនៅក្នុងយុទ្ធនាការ តាំងពីដើមឆ្នាំ២០១៩នេះនគរបាលខណ្ឌសែនបានបង្ក្រាបបាន៤៦៤ករណីដោយឃាត់ខ្លួន ជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ៨៣៧នាក់ ។ បន្ទាប់ពីផ្តល់បទសម្ភាសន៍នគរបាលក៍បានធ្វើការកោសក់ជនសង្ស័យ ប្លន់ចំនួន១០នាក់នោះផងដែរ  ៕