About Me

header ads

ទឹកជំនន់ឡើងជន់លិចផ្លូវក្នុងស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

ព្រៃវែង៖ ស្ថានភាពទឹកជំនន់ បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលបណ្តាលឲ្យមានការលិចផ្លូវ ស្ពាន រួមទាំងដំណាំចំការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកពារាំង រងការខូចខាត ដូចជាផ្លូវចូលទៅភូមិស្វាយ ឃុំព្រៃស្រឡិត  ផ្លូវចូលទៅភូមិដូង ឃុំកញ្ចំ  ប្រវែង១១គ.ម ទឹកជន់លិច ជាង១គ.ម។
រីឯផ្លូវចូលទៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រឡិត ទៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ប្រវែង៩គ.ម ជាផ្លូវក្រុមហ៊ុនសាងសង់  កំពុងធ្វើ ត្រូវបានបង្ខំចិត្តកាយផ្តាច់ផ្លូវ ដើម្បីសង្រ្កោះផ្លូវកុំឲ្យខូចខាតខ្លាំង និងផ្លូវធ្វើដំណើរទៅតាមក្បាលស្ពានយ៉ូត ហូរដាច់ផ្លូវក្បាលស្ពាន ហើយមិនអាចធ្វើដំណើររួចទេ ។

ចំពោះស្រុកស៊ីធរកណ្តាលវិញ ចំណុចផ្លូវតាង៉ក ទៅភូមិ បន្លិចស្វាយ ផ្លូវប្រវែង៥.៧០០គ.មទឹកលិចដាច់ ៧០០ម ទី២-ផ្លូវចូលភូមបន្លិចស្វាយ ភូមិទួលអង្គុញ ផ្លូវប្រវែង ៣.៨០០គ.ម
ទឹកលិចដាច់ ៧០០ម ៣-ផ្លូវឃុំព្រៃដើមថ្នឹង ចូលទៅភូមិកោងស្រែ ផ្លូវប្រវែង៧.០០គម
ទឹកលិចដាច់ ២២៥ម ។ ទឹកជំនន់ជន់លិចនេះ គិតត្រឹមរសៀលថ្ងៃទី ១០កញ្ញា២០១៩នេះ៕