About Me

header ads

ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះប្រជា ពលរដ្ឋជាង៩០ខ្នង ផ្លូវស្ពាន៥កន្លែងនិងដីដំណាំ១០ហិកតា នៅស្រុកសំឡូត

បាត់ដំបង :ក្រោយមានភ្លៀងធ្លាក់នៅប៉ែកខាងលើក្នុងស្រុកសំឡូតតំបន់ជាប់ព្រំដែនកម្ពុជា ថៃ បង្កជាជំនន់ធ្វើអោយឃុំចំនួន ០៥ក្នុងស្រុកសំឡូតរងផលប៉ះពាល់ជន់លិចផ្ទ្ទះប្រជាពលរដ្ឋចំនួន៩៣ខ្នងផ្ទះខូច ខាតស្ពានផ្លូវចំនួន ០៥កន្លែងនិងផល ដំណាំធូរ៉េន សៅម៉ៅ ស្វាយ ល្ហុង ប្រមា ណជា១០ហិកតាផងដែរ។

យោងតាមរបាយការណ៍ចេញពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលម៉ិញថា ដោយមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅប៉ែកតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត បានបណ្តាលអោយតំបន់ទីទំនាបតាមដងផ្លូវនិងភូមិមួយចំនួននៅជាប់មាត់អូរនិងស្ទឹងធ្វើអោយឃុំចំនួន០៥ ក្នុងស្រុកសំឡូតមាន  ឃុំសំឡូត ឃុំតាសាញ ឃុំស៊ុង ឃុំកំពង់ល្ពៅ និងឃុំតាតោក ដែលរងផលប៉ះពាល់ខ្លាំងតែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វឡើយ។

ជាមួយគ្នានេះដែរបើតាមរបាយការណ៍បឋមពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះថា ទំហំនៃការខូចខាតដោយជំនន់ទឹកភ្លៀងរហូតមកដល់ពេលនេះ ការខូចខាតបណ្តោះអាសន្ន លិចផ្ទះប្រជាពលរដ្ឋចំនួន ៩៣ខ្នងផ្ទះ ,ខូចខាតផ្លូវស្ពានលូ ចំនួន០៥កន្លែង ,ក្នុងនោះស្ពានយោល០១កន្លែង ,ស្ពានឈើ០៣កន្លែង ,ស្ពានលូ០១កន្លែង ,ខូចខាតបាត់បង់ម៉ូតូចំនួន០២គ្រឿង ,ម៉ាស៊ីនកាត់ស្មៅចំនួន០៤គ្រឿង ,ម៉ាស៊ីនបូមទឹកចំនួន០៣គ្រឿង ,ម៉ាស៊ីនកិនធ្វើជី០១គ្រឿង ,និងលិចដីចំការដើមធូរ៉េន សៅម៉ៅ ស្វាយ ល្ហុង។ល។ប្រមាណចំនួន ១០ហិកតាផងដែរ។

យោងតាមរបាយការណ៍ពីមន្ត្រីសាខាកាកបាទ ក្រហមខេត្តបានបញ្ជាក់បន្ថែមថា រហូតម កដល់ម៉ោងនេះនៅទីទំនាបដែលលិចដោយ សារជំនន់ទឹកភ្លៀងបានស្រកចុះបណ្តើ ៗហើយ ដោយសារ តែពេល នេះត្រូវបានប្រធានធនធានទឹកនិង ឧតុនិយមខេត្ត បាត់ដំបងបាន សម្រេចបើក ទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែយ៉ាងគំហុកធ្វើអោកិច្ចយស្ថានភាពទឹកស្ទឹងសង្កែក្រុងបាត់ដំបងនាព្រឹកនេះបានហក់ឡើងរហូតកម្ពស់ជាង ១៣ម៉ែត្រ។